https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម

    BY chan liny August 1, 2026
    កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (CIRAD)​ ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ​ លោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រសហការយ៉ាងពេញលេញ និងបង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មរបស់លោកបណ្ឌិតទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ នាឱកាសនៃជំនួបជម្រាបលានេះ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត​ ទីណា បានថ្លែងអំណរគុណចំពោះ​លោកបណ្ឌិត ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេល​ ១២ឆ្នាំនៅកម្ពុជា​ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់​លោកបណ្ឌិត នូវក្នុងការខិតខំប្រឹងប្រែងក្នុងវិស័យកសិកម្ម​ប្រកបដោយលទ្ធផលផ្លែផ្កា​ និងជំរុញលើកកម្ពស់ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង សំដៅកសាងទំនុកចិត្ត​និងទំនាក់ទំនងជាមួយគ្នា​ ជាពិសេសការគាំទ្រនូវការស្រាវជ្រាវក្នុងវិស័យកសិកម្មកម្ពុជា​ផងដែរ។

    ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា និងលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម​ ការអភិវឌ្ឍន៍ធនធានមនុស្ស ការធ្វើទំនើបកម្មកសិកម្ម​ និងការលើកកម្ពស់ការស្រាវជ្រាវ​ តាមរយៈបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជាដ៏មានសារៈសំខាន់ នាពេលបច្ចុប្បន្ន​និងពេលអនាគត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay