ខ្មែរណូត

ស្វែងរក

  • PR

    ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWD Cambodia បានរៀបចំកម្មវិធី “រាត្រីសាទរអតិថិជន” និងអបអរសាទរខួបនៃភាពជាដៃគូយុទ្ធសាស្ត្រ

    BY heangsamnuon168@gmail.com August 2, 2026
    ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWD Cambodia បានរៀបចំកម្មវិធី “រាត្រីសាទរអតិថិជន” និងអបអរសាទរខួបនៃភាពជាដៃគូយុទ្ធសាស្ត្រ

    ភ្នំពេញ៖ ក្នុងស្មារតីអបអរសាទរចំពោះសមិទ្ធផលនៃភាពជាដៃគូដ៏រឹងមាំអស់រយៈពេល 4ឆ្នាំកន្លងមក ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានសហការគ្នារៀបចំកម្មវិធីដ៏វិសេសវិសាលមួយដែលមានឈ្មោះថា “រាត្រីសាទរអតិថិជន” ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃភាពជោគជ័យរបស់ស្ថាប័នទាំងពីរ។ ព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងពីការដឹងគុណចំពោះទំនុកចិត្តដែលអតិថិជនបានផ្តល់ជូនចាប់តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រកន្លងមក។

    ភាពជាដៃគូរវាងស្ថាប័នទាំងពីរ ត្រូវបានកសាងឡើងលើចក្ខុវិស័យរួមក្នុងការបង្កើតតម្លៃបន្ថែម និងបទពិសោធន៍ហិរញ្ញវត្ថុល្អប្រសើរជូនដល់ប្រជាជនកម្ពុជា។ កម្មវិធីនេះក៏បានផ្តល់ឱកាស ឱ្យថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរជួបពិភាក្សា និងស្តាប់មតិយោបល់ពីអតិថិជនដោយផ្ទាល់ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជន ឱ្យកាន់តែមានភាពស្និទ្ធស្នាល។ក្នុងរយៈពេលកន្លងមក ភាពជាដៃគូនេះបានបង្ហាញ ឱ្យឃើញថានៅពេលដែលស្ថាប័នទាំងពីរដែលមានជំនាញផ្សេងគ្នា ប៉ុន្តែមានគោលដៅរួមដូចគ្នា មកសហការគ្នា នោះតម្លៃដែលអតិថិជនទទួលបាននឹងកាន់តែធំធេង។

    នៅក្នុងឱកាសដ៏វិសេសវិសាលនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងជាអគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖ «នៅពីក្រោយភាពជាដៃគូរវាង ធនាគារ ជីប ម៉ុង និង FWD Cambodia ត្រូវបានកសាងឡើងលើមូលដ្ឋាននៃទំនុកចិត្ត ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃជូនអតិថិជន។ ធនាគារ ជីប ម៉ុង មានចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយគុណភាពស្តង់ដារខ្ពស់ និងសុវត្ថិភាព ដោយយកតម្រូវការរបស់អតិថិជនជាស្នូល ដើម្បីបង្កើតនូវដំណោះស្រាយហិរញ្ញវត្ថុដែលចំគោលដៅ និងសមស្របបំផុតសម្រាប់លោកអ្នក។ កិច្ចសហការរវាងស្ថាប័នទាំងពីរ មិនមែនគ្រាន់ជាភាពជាដៃគូអាជីវកម្ម ប៉ុន្តែជាការរួមបញ្ចូលគ្នានូវដំណោះស្រាយហិរញ្ញវត្ថុ និងការការពារ ដើម្បីជួយ ឱ្យអតិថិជនអាចសម្រេចគោលដៅ និងមានទំនុកចិត្តក្នុងការរៀបចំអនាគត។ សម្រាប់ធនាគារ ជីប ម៉ុង អតិថិជនមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់សេវាកម្ម ប៉ុន្តែជាដៃគូដ៏សំខាន់ក្នុងការរីកចម្រើនរួមគ្នា។ ហេតុដូច្នេះហើយទើបមានការសហការរវាងធនាគារ ជីប ម៉ុង និងFWD Cambodia បង្កើតនូវការផ្តល់ជូនពិសេសបញ្ចុះតម្លៃរហូតដល់ 30% នេះ»។

    ទន្ទឹមជាមួយគ្នានេះ លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «កម្មវិធីនេះ មិនមែនជាការរៀបចំដើម្បីតែជួបជុំប៉ុណ្ណោះទេ ប៉ុន្តែជាការអបអរសាទរចំពោះទំនាក់ទំនងដ៏រឹងមាំដែលយើងបានកសាងរួមគ្នាជាមួយអតិថិជនរបស់យើង។ នៅ FWD Cambodia និងធនាគារ ជីប ម៉ុង យើងមានទស្សនវិស័យដូចគ្នាគឺថា ភាពជោគជ័យរបស់ស្ថាប័នមួយ មិនអាចកើតមានឡើងដោយគ្មានទំនុកចិត្តពីអតិថិជននោះឡើយ។ ហេតុដូច្នេះហើយ ទំនុកចិត្តរបស់លោកអ្នកគឺជាមូលដ្ឋានដ៏សំខាន់បំផុតនៃភាពជាដៃគូរបស់យើង។ក្នុងនាមជា ដៃគូយុទ្ធសាស្ត្រ FWD Cambodia និងធនាគារ ជីប ម៉ុង បានធ្វើការយ៉ាងជិតស្និទ្ធរួមគ្នា ដើម្បីនាំយកដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងការការពារអនាគត ទៅកាន់អតិថិជនកម្ពុជាទូទាំងប្រទេស។ អ្វីដែលធ្វើឱ្យភាពជាដៃគូនេះមានអត្ថន័យ មិនមែនត្រឹមតែការផ្តល់ផលិតផល ឬសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយឱ្យអតិថិជន និងក្រុមគ្រួសាររបស់ពួកគាត់ មានទំនុកចិត្តក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងទទួលបានការការពារដែលពួកគាត់ត្រូវការ»។
    គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានសហការគ្នា ដើម្បីផ្ដល់ជូនកញ្ចប់ការពារកម្ចីដ៏ពិសេស ដែលផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ 30% ជូនដល់អតិថិជនកម្ចីទាំងអស់របស់ធនាគារ ជីប ម៉ុង ដែលចង់ទទួលបានការការពារ(ផលិតផល FWD ការពារកម្ចី និង ផលិតផល FWD ការពារកម្ចីពេញលេញ) ដោយការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026។  ការផ្តល់ជូនដ៏ពិសេសនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងហ្មត់ចត់របស់ ធនាគារ ជីប ម៉ុង និង FWD Cambodia ចំពោះអតិថិជន ដែលយើងជឿជាក់ថាកញ្ចប់ការពារកម្ចីនេះនឹងក្លាយជាជម្រើសដ៏ល្អមួយ ដែលជួយ ឱ្យអតិថិជនទទួលបានការការពារហិរញ្ញវត្ថុកាន់តែពេញលេញ និងអាចរស់នៅប្រកបដោយភាពរីករាយ៕

    អំពី ធនាគារ ជីប ម៉ុង
    ធនាគារ ជីប ម៉ុង តាមគន្លងជោគជ័យរបស់ក្រុមហ៊ុនមេ ជីប ម៉ុង តាំងពីឆ្នាំ 1982 ដែលតែងតែនៅក្បែរប្រជាជនកម្ពុជា។ ជាធនាគារខ្មែរ ដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន ធនាគារ ជីប ម៉ុង មានចក្ខុវិស័យបន្តប្តេជ្ញាចិត្តជំរុញភាពច្នៃប្រឌិត កសាងភាពជាដៃគូរយៈពេលវែង និងគាំទ្រវិស័យកសិកម្ម ព្រមទាំងជំរុញសហគ្រិនខ្មែរ ឱ្យកាន់តែរីកចម្រើន។

    សម្រាប់ព័ត៌មានបន្ថែម៖
    គេហទំព័រផ្លូវការៈ www.chipmongbank.com.kh (http://www.chipmongbank.com.kh/)
    ទំព័រហ្វេកប៊ុកៈ @ChipMongBank
    លេខទំនាក់ទំនងអតិថិជនៈ +855 81 811 911 | +855 66 811 911

    អំពី FWD
    ក្រុមហ៊ុន FWD (1828.HK)  គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណ 40 លាននាក់ក្នុងទីផ្សារចំនួន 10 រួមទាំងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត BRI Life នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ។

    ក្រុមហ៊ុនផ្តោតលើការយកអតិថិជនជាគោល និងការធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន និងងាយស្រួលយល់ជាងមុន។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 នៅក្នុងចំណោមទីផ្សារធានារ៉ាប់រងដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកជាមួយនឹងចក្ខុវិស័យក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ ហើយក្នុងឆ្នាំ 2025 ក្រុមហ៊ុននេះក៏បានចាប់ផ្តើមដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធ ជាសាធារណៈ ជាផ្លូវការដែលមានលេខកូដភាគហ៊ុន 1828។

    នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន FWD បានចាប់ផ្តើមប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ 2021 និងទទួលបានការទទួលស្គាល់ជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។ រង្វាន់ទាំងនោះរួមមាន “ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ 2021” ពីស្ថាប័ន Global Business Outlook ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2023” ពីស្ថាប័ន International Finance Awards ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលផ្តល់នូវបទពិសោធន៍អតិថិជនល្អបំផុតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2025” ពីកម្មវិធី The Asian Experience Awards ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.fwd.com.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay