https://khmernote.com.kh/wp-admin/profile.php
ខ្មែរណូត

ស្វែងរក

  • PR

    កក្រើកកោះពេជ្រតែម្ដង! Ganzberg Super Idol My Love បង្កើតប្រវត្តិសាស្ត្ររាត្រីដ៏អស្ចារ្យ កំពុងផ្ទុះការចែករំលែកល្បីខ្លាំងដល់បរទេស

    BY chan liny August 2, 2026
    កក្រើកកោះពេជ្រតែម្ដង! Ganzberg Super Idol My Love បង្កើតប្រវត្តិសាស្ត្ររាត្រីដ៏អស្ចារ្យ កំពុងផ្ទុះការចែករំលែកល្បីខ្លាំងដល់បរទេស

    បើមិនកក្រើក មិនមែនជា Ganzberg ទេ! មហាព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Super Idol My Love ល្បីខ្លាំងដូចទឹកបាក់ទំនប់អ៊ីចឹងកាលពីម្សិលមិញនេះ។ ហ្វេនៗតារា K-pop រាប់ម៉ឺននាក់សម្រុកមកជួប Idol នៅកោះពេជ្រ ឡើងកក្រើកតែម្ដង។ សំលេងស្រែកច្រៀង ហើយហ៊ោកញ្ជ្រៀវ ខ្ញៀវខ្ញារ ធ្វើឱ្យការប្រគុំតន្រ្តីលំដាប់អន្តរជាតិ Ganzberg Super Idol My Love ល្បីខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គម ល្បីដល់បរទេសទៀត។

    ជាមួយគ្នានេះដែរ ទោះភ្លៀងជាច្រើនម៉ោង ប៉ុន្តែមិនមែនជាឧបសគ្គដល់ហ្វេនដែលមកគំាទ្រអាយដលរបស់ពួកគេនោះទេ ហើយចំណុចដែលធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំង គឺការបង្ហាញខ្លួនរបស់កំពូលតារាចម្រៀងប្រចំាប្រទេស លោកឧកញ៉ា ព្រាប សុវត្ថិ និងកូនៗ កញ្ញាពេជ្រ សោភា DJ Sdey រួមជាមួយតារា K-Pop ល្បីលំដាប់ពិភពលោក D&E សមាជិកក្រុម Super Junior និង Suho ដែលបាននាំយកការសម្តែងពោរពេញដោយថាមពល ធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់រាំ ច្រៀង និងស្រែកហ៊ោមិនដាច់សំឡេង។

    រូបភាពអ្នកគាំទ្រលើកទូរស័ព្ទបំភ្លឺពេញទីតាំង ពន្លឺឆាកដ៏អស្ចារ្យ និងសំឡេងតន្ត្រីដ៏រស់រវើក បានធ្វើឱ្យរាត្រីមួយនេះក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលកំពុងទទួលបានការចែករំលែក និងការសរសើរយ៉ាងច្រើននៅលើបណ្ដាញសង្គម។

    អ្វីដែលកាន់តែពិសេសស Ganzberg Super Idol My Love លើកនេះ បានបង្ហាញថា កម្ពុជា អាចរៀបចំព្រឹត្តិការណ៍តន្ត្រីខ្នាតធំ ដែលទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ និងបង្កើតបរិយាកាសមិនចាញ់ការប្រគំតន្ត្រីអន្តរជាតិនោះឡើយ ព្រមទាំងបានបង្ហាញអត្តសញ្ញាណជាតិខ្មែរអោយពិភពលោកតាមរយៈការចែកមួយត្នោត ១ ម៉ឺនមួកផងដែរ។

    មិនត្រឹមល្បីល្បាញខ្លំាងក្នុងប្រទេសទេ សូម្បីតែផេកបរទេសល្បីៗ ជាច្រើនបានបង្ហោះរូបភាពនៅលើឆាករបស់កំពូលតារាចម្រៀងខេប៉ុបទំាង3រូបពេញបណ្តាញសង្គមជាមួយនឹង សំណេរផ្សេងៗជាច្រើន រូបភាពនៅក្នុងប្រទេសកម្ពុជាកំពុងតែ Viral ខ្លំាងនៅថ្ងៃនេះ ជាពិសេសមួកត្នោតខ្មែរតែម្តង នេះជាមោទនភាពថ្មីមួយទៀតរបស់ Ganzberg ដែលតែងតែធ្វើអោយកិត្តិនាម ប្រទេសយើងត្រដែតលើឆាកអន្តរជាតិជានិច្ច៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay