ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេស និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្តេជ្ញាបន្តកិច្ចសន្ទនាដោយបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកែលម្អកង្វះខាត និងលើកកម្ពស់ការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា

    BY tey mira August 3, 2026
    ក្រសួងការបរទេស និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្តេជ្ញាបន្តកិច្ចសន្ទនាដោយបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកែលម្អកង្វះខាត និងលើកកម្ពស់ការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា

    នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយលោក Thomas Andrews អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាករបស់ជនភៀសសឹកនៅព្រំដែនកម្ពុជា-ថៃ។

    ប្រភពព័ត៌មានពីក្រសួងការបរទេស ដែលបានផ្សាយចេញនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងជំនួបខាងលើ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាពដែលរួមមាន សិទ្ធិស៊ីវិល និងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ថាបនារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។

    ប្រភពដដែល បានបន្តថា ភាគីទាំងពីរប្តេជ្ញាបន្តកិច្ចសន្ទនាដោយបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកែលម្អកង្វះខាត និងលើកកម្ពស់ការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay