ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះសាឡាងមួយគ្រឿងនៅឥណ្ឌូណេស៊ី​ បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត និង ២៨នាក់កំពុងបាត់ខ្លួន

    BY heangsamnuon168@gmail.com August 3, 2026
    ឆេះសាឡាងមួយគ្រឿងនៅឥណ្ឌូណេស៊ី​ បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត និង ២៨នាក់កំពុងបាត់ខ្លួន

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះសាឡាងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែសីហា។ សាឡាងមួយគ្រឿងនេះគឺជាសាឡាងដឹកអ្នកដំណើរ ដែលមានទិសដៅចេញពីទីក្រុងស៊ូរ៉ាបាយ៉ា នៃខេត្តជ្វាខាងកើត ឆ្ពោះទៅកាន់ទីក្រុងម៉ាកាសារ នៃខេត្តស៊ូឡាវេស៊ីខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។

    ប្រភពខាងលើបានបន្តថា នៅលើសាឡាងមានផ្ទុកអ្នកដំណើរសរុបចំនួន ២៧១នាក់ ហើយគិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ២៨នាក់កំពុងតែបាត់ខ្លួនផងដែរ។ នៅក្នុងប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួន អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់បានដាក់ពង្រាយទូកសង្គ្រោះតូច ធំ ជាច្រើនប្រភេទ សរុបចំនួន ៧គ្រឿង និងក្រុមអ្នកសង្គ្រោះជាច្រើននាក់ ដើម្បីតាមស្វែងរកអ្នកកំពុងបាត់ខ្លួនក្នុងរយៈចម្ងាយប្រមាណជា ១៦គីឡូម៉ែត្រជុំវិញតំបន់ដែលសាឡាងបានឆេះ។ ចំពោះមូលហេតុដែលបណ្តាលឱ្យសាឡាងត្រូវឆេះវិញ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay