អាមេរិកកំពុងប្រឈមនឹងការរាតត្បាតជំងឺរាគដ៏កាចសាហាវមួយប្រភេទ ដែលបានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និងចម្លងទៅកាន់មនុស្សជាង ៧,០០០នាក់
អាមេរិក៖ សហរដ្ឋអាមេរិកកំពុងប្រឈមនឹងការរាតត្បាតជំងឺរាគដ៏កាចសាហាវមួយប្រភេទ ដែលអាចបង្កការចម្លងតាមរយៈអាហារ និងទឹកដែលមានផ្ទុកមេរោគ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៤ ខែសីហា។ ជំងឺថ្មីនេះត្រូវបានក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តហៅថា Cyclospora ដែលអាចបង្កឱ្យអ្នកជំងឺកើតមានបញ្ហារាគ និងខ្វះជាតិទឹកយ៉ាងធ្ងន់ធ្ងរបំផុត។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺ Cyclospora កំពុងបង្កការរាតត្បាតនៅក្នុងរដ្ឋចំនួន ៤៥ ក្នុងសហរដ្ឋអាមេរិក និងបានបង្កការចម្លងទៅកាន់ជនរងគ្រោះជាង ៧,០០០នាក់។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកដែលបានឆ្លងជំងឺ Cyclospora ទាំងអស់នោះគឺពួកគេបានកើតមានអាការៈក្នុងកម្រិតធ្ងន់ឬស្រាលផ្សេងៗគ្នាអាស្រ័យទៅតាមសុខភាពជាក់ស្តែងរបស់ពួកគេ ខណៈនៅក្នុងនោះក៏មានអ្នកជំងឺចំនួន ២នាក់មានអាការៈធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC