ថ្មីៗនេះ! ប.ស.ស. បានសម្រេចដាក់ឱ្យប្រើប្រាស់ ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. នៅតាមមន្ទីរពេទ្យចំនួន ១៤ កន្លែង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់សមាកជិក ប.ស.ស.
(រាជធានីផ្នំពេញ)៖ នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ នេះ បេឡាសន្តិសុខសង្គម បានបញ្ជាក់ឱ្យដឹងថា ប.ស.ស. បានសម្រេចដាក់ឱ្យប្រើប្រាស់ ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤ កន្លែង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់បងប្អូន សមាជិក ប.ស.ស. ក្នុងការមកទទួលសេវានៅមន្ទីរពេទ្យដៃគូ។

សម្រាប់មូលដ្ឋានសុខាភិបាលចំនួន ១៤ ដែលមាន ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. រួមមាន៖
-មន្ទីរពេទ្យ កាល់ម៉ែត
-មន្ទីរពេទ្យជាតិ តេជោសន្តិភាព
-មន្ទីរពេទ្យ ព្រះអង្គឌួង
-មន្ទីរពេទ្យ ព្រះកេតុមាលា
-មន្ទីរពេទ្យ ហ្លួងម៉ែ
-មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
-មន្ទីរពេទ្យ កុមារជាតិ
-មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត
-មន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម
-វិទ្យាស្ថានជាតិ សុខភាពសាធារណៈ
-មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក
-មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន
-មន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម
-មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប៕

ប្រភព៖ បេឡាសន្តិសុខសង្គម