ខ្មែរណូត

ស្វែងរក

  • PR

    ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ប្រកាសបើកសាខាថ្មីទី១៧ ពង្រីកការចែកចាយកសិផលក្នុងស្រុកកាន់តែទូលំទូលាយ ខិតកាន់តែកៀកផ្ទះអតិថិជន

    BY tey mira August 4, 2026
    ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ប្រកាសបើកសាខាថ្មីទី១៧ ពង្រីកការចែកចាយកសិផលក្នុងស្រុកកាន់តែទូលំទូលាយ ខិតកាន់តែកៀកផ្ទះអតិថិជន

    (ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត​ ដែលជាផ្សារទំនើបកូនខ្មែរ បានប្រកាសបើកដំណើរការសាខាថ្មីទី១៧  «ផ្សារ ជីប ម៉ុង ស៊ុភើម៉ាឃីត កួរស្រូវ» កាលពីព្រឹកថ្ងៃទី ០២ សីហា ២០២៦ ក្រោមវត្តមានចូលរួមថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង សមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង។

    ការបើកដំណើរការសាខាថ្មីនេះ គឺជាការបោះជំហានក្នុងដំណើរនៃការបន្តពង្រីកខ្លួន បើកសាខាថ្មីជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ញាយ ធ្វើយ៉ាងណាអាចសម្រេចបាន ១០០សាខា ក្រោមគ្រឹះដ៏រឹងមាំ ក្រុមហ៊ុនមេ ជីប​ ម៉ុង។

    សាខាថ្មីនេះ ស្ថិតនៅតំបន់ដ៏មាន​សក្ដានុពលនៃខណ្ឌដង្កោ តាមបណ្ដោយផ្លូវជាតិលេខ២ ដែលជាវិថីដ៏មមាញឹកក្នុងការធ្វើដំណើរទៅកាន់បណ្ដាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។ ទីនេះនឹងផ្ដល់អតិថិជន​នូវបទពិសោធន៍ទិញទំនិញដ៏ទំនើបទាន់សម័យ ប្រកបដោយផាសុកភាព ដែលអតិថិជនអាចជ្រើសរើសបានយ៉ាងសម្បូរបែប រួមមាន៖ បន្លែផ្លែឈើស្រស់ៗ សាច់ គ្រឿងសមុទ្រ នំប៉័ង គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ទំនិញនាំចូលល្បីៗពីក្រៅប្រទេស និងផលិតផលក្នុងស្រុក ដែលសុទ្ធសឹងតែត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់គ្រួសារកម្ពុជា ជាមួយតម្លៃដ៏សមរម្យបំផុត។

    លើសពីផ្សារទំនើបធម្មតា សាខាកួរស្រូវនេះនឹងក្លាយហិបមាសថ្មីមួយបន្ថែមដល់កសិករ ក៏ដូចជាសហគមន៍អ្នកផលិតក្នុងស្រុក ក្នុងការនាំយកកសិផល ផលិតផលរបស់ខ្លួនមកដាក់លក់ ពង្រីកការចែកចាយអោយកាន់តែទូលំទូលាយ ពង្រីកការផ្គត់ផ្គង់ទៅកាន់អ្នកប្រើប្រាស់បានកាន់តែច្រើន ចូលរួមទ្រទ្រង់ជីវភាពប្រជាជនក្នុងស្រុក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

    បន្ថែមពីលើការផ្តល់ជូននូវបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែប Master Agent របស់ធនាគារ ជីប ម៉ុង ក៏មានវត្តមាននៅក្នុងសាខាថ្មីនេះផងដែរ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារ ជីប ម៉ុង ក្នុងការនាំមកនូវបទពិសោធន៍ថ្មីនៃការផ្ដល់ការប្រឹក្សាយោបល់អំពីសេវាកម្មធនាគារឲ្យកាន់តែជិតប្រជាពលរដ្ឋ។ អតិថិជនអាចទទួលបានការប្រឹក្សាយោបល់អំពីផលិតផល និងសេវាកម្មធនាគារ រួមមានព័ត៌មានអំពីផលិតផលឥណទាន សេវាKHQR និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗពីក្រុមការងារប្រកបដោយវិជ្ជាជីវៈ បានយ៉ាងមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព នៅជិតលំនៅឋាន និងទីតាំងអាជីវកម្មរបស់ខ្លួន។ នេះអាចបំពេញកិច្ចការប្រចាំថ្ងៃអោយកាន់តែមានប្រសិទ្ធភាព ដោយការរួមបញ្ចូលគ្នារវាងការទិញទំនិញ និងការរៀបចំប្រតិបត្តិការហិរញ្ញវត្ថុនៅទីតាំងតែមួយ។

    គិតត្រឹមដើមខែសីហា ២០២៦ នេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកដំណើរការសរុបចំនួន ១៧ សាខាហើយ បួករួមទាំងសាខាកួរស្រូវនេះ ដែលជាសាខាទី ១៧ និងបន្តវិនិយោគពង្រីកខ្លួនឥតឈប់ឈរ បុកគ្រឹះសាខាថ្មីបន្តបន្ទាប់ ធ្វើយ៉ាងណាអាចពង្រឹងវិស័យផ្សារទំនើបកូនខ្មែរ ជាទំនុកចិត្តកាន់តែរឹងមាំដល់ដៃគូរពាណិជ្ជកម្មទាំងអស់។

    ក្នុងឱកាសបើកសម្ពោធនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាកួរស្រូវ នឹងមានការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ ថែមទាំងមានទំនិញ ទិញ១ ថែម១ ផងដែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០២ សីហា រហូតដល់ថ្ងៃទី ០៨ សីហា ២០២៦។ លើសពីនេះ ក៏មានការដាក់លក់ទុរេនខ្មែរក្នុងតម្លៃត្រឹម ១០០០០រៀលប៉ុណ្ណោះក្នុងមួយផ្លែ សរុបចំនួន ៣០០ផ្លែ ដែលថវិការទាំងអស់នឹងត្រូវបរិច្ចាគទាំងស្រុងទៅកាន់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»  របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

    ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តល់ជូនអតិថិជនគ្រប់រូបនូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប សេវាកម្មដ៏ល្អឥតខ្ចោះ ជាមួយតម្លៃសមរម្យ ដើម្បីសម្រេចគោលដៅក្លាយជាផ្សារទំនើបដែលបង្កើតដោយកូនខ្មែរ ១០០% និងឈានមុខគេនៅកម្ពុជា។

    ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ផ្សារខ្មែរ គុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល
    អតិថិជនអាចស្វែងរក ផ្សារ ជីប ម៉ុង​​ ស៊ុបភើម៉ាឃីត កួរស្រូវ តាមអាសយដ្ឋានខាងក្រោម៖​
    ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលូស ខណ្ឌដង្កោ រាជធានីភ្នំពេញ
    Google map:​ https://maps.app.goo.gl/cgKu8tHULYfbYpxL8

    សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖
    Tel: 086 554 888 | 061 554 888
    Facebook: https://www.facebook.com/ChipMongSupermarket
    Tik Tok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
    Telegram: https://t.me/chipmongsupermarket

    Share This Post:
    MPO4D jitutoto mpo4d Mpoplay