ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សីតុណ្ហភាពនៅកូរ៉េខាងត្បូងកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈជាង ១២០ឆ្នាំ និងបណ្តាលឱ្យមនុស្ស ១៩នាក់បាត់បង់ជីវិត

    BY heangsamnuon168@gmail.com August 5, 2026
    សីតុណ្ហភាពនៅកូរ៉េខាងត្បូងកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈជាង ១២០ឆ្នាំ និងបណ្តាលឱ្យមនុស្ស ១៩នាក់បាត់បង់ជីវិត

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមនឹងបញ្ហារលកកម្តៅក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ១២២ចុងឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៥ ខែសីហា។ រលកកម្តៅដ៏ខ្ពស់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូងនោះ គឺត្រូវបានកត់ត្រាក្រោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួនបានកើនឡើងរហូតដល់ ៤២,៥អង្សាសេ។

    ស្ថិតនៅក្រោមឥទ្ធិពលនៃសីតុណ្ហភាពដ៏ខ្ពស់មិនធ្លាប់មាននេះ មានពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនបានធ្លាក់ខ្លួនឈឺ និងមានពលរដ្ឋចំនួន ១៩នាក់បានស្លាប់បាត់បង់ជីវិតផងដែរ។ នៅចំពោះស្ថានភាពបន្ទាន់នេះ រដ្ឋបាលឧតុនិយមកូរ៉េបានសម្រេចទាញសញ្ញាព្រមានអំពីគ្រោះថ្នាក់ក្នុងតំបន់ចំនួនជាលើកដំបូង ដើម្បីជំរុញឱ្យប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងតំបន់ត្រូវបន្ថែមការប្រុងប្រយ័ត្ននិងយកចិត្តចំពោះសុខភាពឱ្យបានខ្ពស់ជាងធម្មតា។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី Lee Jae Myung បានចាត់ទុកបញ្ហារលកកម្តៅនេះថា ជាគ្រោះមហន្តរាយជាតិ និងអំពាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការគាំទ្រដល់ប្រជាជនកំពុងរងផលប៉ះពាល់គ្រប់វិធីដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗឱ្យនៅកម្រិតទាបបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay