កម្មវិធីថ្មីប្លែក! លោកតាលោកយាយ ប្រជែងសមត្ថភាពជាមួយកុមារ អាយុខុសគ្នាជាង ៥០ ឆ្នាំ ដែលមិនធ្លាប់មានពីមុនមក
ត្រៀមខ្លួនស្វាគមន៍ការប្រកួតប្រជែងសមត្ថភាពខុសជំនាន់ ដែលមិនធ្លាប់មានពីមុនមក!
កម្មវិធីប្រកួតប្រជែងខុសជំនាន់ ដ៏ប្លែកអារម្មណ៍ និងរំភើបអស្ចារ្យ ជិតនឹងលេចរូបរាងឡើងនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ឆាប់ៗនេះហើយ!!

នេះជាកិច្ចសហការបង្កើតឡើងនូវផ្ទាំងទស្សនីយភាពថ្មីស្រឡាងមួយ រវាងក្រុមហ៊ុនម្សៅទឹកដោះគោកូរ៉េដ៏ល្បីនៅកម្ពុជា Star Grow Plus IQ និងអាហារបំប៉នប្រឆាំងភាពចាស់ lalavita NMN ជាមួយនឹងស្ថានីយទូរទស្សន៍រស្មីហង្សមាស។
តើមានអ្វីពិសេសនៅក្នុងកម្មវិធីនេះ?
កម្មវិធីនេះនឹងក្លាយជាសង្វៀនបំបែកកំណត់ត្រានៃការប៉ះទង្គិចគ្នារវាង “បទពិសោធន៍” និង “ភាពរហ័សរហួន”! ការប្រកួតប្រជែងនឹងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ និងពោរពេញដោយស្នាមញញឹម រវាង៖
– ក្រុមលោកតាលោកយាយជើងខ្លាំង ដែលមានវ័យចាប់ពី ៦០ ឆ្នាំឡើងទៅ (តំណាងឱ្យបទពិសោធន៍ ការអត់ធ្មត់ និងលំនឹងចិត្ត)
– ក្រុមកុមារតូចៗឆ្លាតវៃ ដែលមានអាយុចាប់ពី ៦ ឆ្នាំ ដល់ ១០ ឆ្នាំ (តំណាងឱ្យភាពរហ័សរហួន ថាមពល និងគំនិតច្នៃប្រឌិត)
ពួកគាត់នឹងត្រូវឆ្លងកាត់ការប្រកួតជាច្រើនទម្រង់ ដែលតម្រូវឱ្យប្រើប្រាស់នូវ៖
– ភាពរហ័សរហួននៃរាងកាយ
– ប្រាជ្ញា ស្មារតី និងការគិតដោះស្រាយបញ្ហាភ្លាមៗ
– ការរក្សាលំនឹងផ្លូវចិត្ត និងផ្លូវកាយ
តើលោកតាលោកយាយនឹងប្រើស្នៀត និងបទពិសោធន៍បែបណាដើម្បីយកឈ្នះក្មេងៗ ឬមួយក៏ក្រុមកុមារតូចៗនឹងប្រើភាពប៉ិនប្រសប់ និងល្បឿនលឿនដូចផ្លេកបន្ទោរដើម្បីដណ្តើមយកជ័យជម្នះ? តើនឹងមានការប្រកួតបែបណាខ្លះដែលធ្វើឱ្យទស្សនិកជនសើចចុកពោះ និងរំភើបបុកពោះតាម?
ចង់ដឹងថា “ក្រុមចាស់ខ្លាំង” ឬ “ក្រុមក្មេងពូកែ” ជាអ្នកលើកពានរង្វាន់? កុំភ្លេចរង់ចាំតាមដាន ទស្សនាទាំងអស់គ្នា!

កាលបរិច្ឆេទ និងវេលាចាក់ផ្សាយ
– រៀងរាល់ថ្ងៃសៅរ៍
– វេលាម៉ោង ៧:០០ យប់តទៅ
លោកអ្នកអាចទស្សនាបាននៅតាមររយៈ៖ កញ្ចក់ទូរទស្សន៍រស្មីហង្សមាស (Hang Meas HDTV)
ទំព័រហ្វេសប៊ុកផ្លូវការ Hang Meas HDTV
ទំព័រហ្វេសប៊ុក Star Grow Cambodia
ទំព័រហ្វេសប៊ុក lalavita NMN Cambodia
ត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីទទួលបានសំណើច ក្តីរំភើប និងការកម្សាន្តគ្មានដែនកំណត់ជាមួយក្រុមគ្រួសាររបស់លោកអ្នក!
សូមទស្សនាតាមរយៈតំណភ្ជាប់ឬលីងខាងក្រោមនេះ៖
https://www.facebook.com/reel/4318314565086141



