ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនជម្លៀសពលរដ្ឋជាង​ ១លាននាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Dolphin

    BY heangsamnuon168@gmail.com August 10, 2026
    ចិនជម្លៀសពលរដ្ឋជាង​ ១លាននាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Dolphin

    ចិន៖ អាជ្ញាធរចិនបានជម្លៀលពលរដ្ឋជាង ១លាននាក់ចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Dolphin នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី១០ ខែសីហា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនៅពេលនេះគឺតំបន់ភាគខាងកើតប្រទេសចិន ដែលរួមមានខេត្ត Shandong ខេត្តHenan ខេត្ត Hubei  ខេត្ត Anhui  ខេត្ត Jiangsu ខេត្ត Zhejiang និងព្រមទាំងទីក្រុងសៀងហៃ ផងដែរ។

    ក្រៅតែពីបានជម្លៀសពលរដ្ឋជាង ១លាននាក់ឱ្យទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នហើយ អាជ្ញាធរចិនក៏បានសម្រេចលុបចោលមធ្យោបាយធ្វើដំណើរក្នុងតំបន់ខាងលើយ៉ាងច្រើនផងដែរ ដោយក្នុងនោះគ្រាន់តែនៅក្នុងទីក្រុងសៀងហៃតែមួយ គឺមានការលុបចោលជើងហោះហើររហូតដល់ជាង ១,៤០០ជើង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះព្យុះទីហ្វុង Dolphin កំពុងបោកបក់ក្នុងល្បឿន ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបណ្តាលឱ្យមានមនុស្ស ៦នាក់រងរបួស និងផ្ទះជាង ៥០,០០០ខ្នងត្រូវរងនូវការខូចខាត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay