ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លៀងមូសុងនៅហ្វីលីពីន បានបណ្តាលឱ្យមនុស្ស ១២នាក់បាត់បង់ជីវិត និង ៨នាក់កំពុងបាត់ខ្លួន

    BY heangsamnuon168@gmail.com August 10, 2026
    ភ្លៀងមូសុងនៅហ្វីលីពីន បានបណ្តាលឱ្យមនុស្ស ១២នាក់បាត់បង់ជីវិត និង ៨នាក់កំពុងបាត់ខ្លួន

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលភ្លៀងមូសុងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០​ ខែសីហា។ ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ គ្រោះធម្មជាតិខាងលើក៏បានបណ្តាលឱ្យមនុស្សចំនួន ៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។

    បើតាមក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងនិងជាច្រើនថ្ងៃជាប់គ្នាមកហើយនៅក្នុងខេត្តចំនួន ៣៣ ហើយបានបណ្តាលឱ្យតំបន់មួយចំនួនត្រូវប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង និងបញ្ហបាក់ដីយ៉ាងឆាប់រហ័សផងដែរ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ លោកប្រធានាធិបតី Ferdinand Marcos Jr បានអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួនធ្វើការងារពីផ្ទះ ហើយសាលារៀនមួយចំនួនក៏អាចប្តូររបៀបសិក្សាទៅតាមប្រព័ន្ធ Online បានផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay