ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងមណ្ឌលសុខភាពតេជោមរកត ខេត្តព្រះវិហារ ដែលរងការវាយប្រហារដោយកងកម្លាំងថៃ

    BY hor nita August 11, 2026
    ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងមណ្ឌលសុខភាពតេជោមរកត ខេត្តព្រះវិហារ ដែលរងការវាយប្រហារដោយកងកម្លាំងថៃ

    (ខេត្តព្រះវិហារ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងមណ្ឌលសុខភាពតេជោមរកត ខេត្តព្រះវិហារ ដែលរងការវាយប្រហារដោយកងកម្លាំងថៃ។

    នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចុះបេសកកម្មនេះដឹកនាំដោយប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ដែលមកពីសាធារណរដ្ឋហ្វីលីពីន ដោយមានក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា ជាអ្នករៀបចំ និងសម្របសម្រួល។

    គោលដៅសំខាន់នៃការចុះពិនិត្យនេះ គឺនៅទីតាំង «មណ្ឌលសុខភាពតេជោមរកត» ដែលក្រសួងការពារជាតិបានគូសបញ្ជាក់ថា **«មិនមែនជាទីតាំងយោធានោះទេ»** ប៉ុន្តែគឺជាមណ្ឌលផ្តល់សេវាសាធារណៈផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

    បើតាមការបញ្ជាក់ពីក្រសួងការពារជាតិ ទីតាំងមណ្ឌលសុខភាពនេះ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោង ១៥៥មម ការប្រើប្រាស់គ្រាប់បែកចង្កោម និងការវាយប្រហារដោយដ្រូនជាច្រើនគ្រឿង ដែលបណ្តាលឱ្យមណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធជុំវិញរងការខូចខាតយ៉ាងដំណំ។

    ទោះបីជាមានការវាយប្រហារនេះកើតឡើងក៏ដោយ ក៏រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តអនុវត្តសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងសន្តិភាពនានា រួមមាន៖

    * សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    * សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

    កម្ពុជាបានសង្កត់ធ្ងន់ថា ខ្លួននៅតែរក្សាភាពស្មោះត្រង់ និងសុចរិតក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ដើម្បីឆ្ពោះទៅរកការស្តារស្ថានភាពឡើងវិញឱ្យបានឆាប់រហ័ស និងធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមតំបន់ព្រំដែន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay