ខ្មែរណូត

ស្វែងរក

  • PR

    ទីផ្សាររថយន្តអគ្គិសនីប្រណិតនៅកម្ពុជាមានច្រើនម៉ាកដែលបាននាំចូលមក ប៉ុន្តែមានម៉ាករថយន្តមួយដែលមានជាងជំនាញបច្ចេកទេសជាង៧០នាក់ដើម្បីត្រៀមក្នុងការមើលថែទាំរថយន្តបន្ទាប់ពីទិញរួច

    BY heangsamnuon168@gmail.com August 11, 2026
    ទីផ្សាររថយន្តអគ្គិសនីប្រណិតនៅកម្ពុជាមានច្រើនម៉ាកដែលបាននាំចូលមក ប៉ុន្តែមានម៉ាករថយន្តមួយដែលមានជាងជំនាញបច្ចេកទេសជាង៧០នាក់ដើម្បីត្រៀមក្នុងការមើលថែទាំរថយន្តបន្ទាប់ពីទិញរួច

    បដិវត្តន៍រថយន្តអគ្គិសនីដែលជាម៉ាកយីហោរបស់ប្រទេសចិនបានបន្តចរាចរណ៏នៅកម្ពុជាជាច្រើនម៉ាក។ ប្រសិនបើអ្នកបានដើរចូលទៅហាងលក់រថយន្តណាមួយ ឬ អូសមើលប្រព័ន្ធផ្សព្វផ្សាយលើបណ្តាយសង្គមរយៈពេលត្រឹមតែប្រាំនាទី នោះអ្នកនឹងឃើញរថយន្តអគ្គិសនីប្រភេទ SUV និងរថយន្ត Sedan ដ៏ប្រណីតៗជាច្រើនដែលមានលក្ខណៈពិសេសបច្ចេកវិទ្យាទំនើប ក្នុងតម្លៃក៏សមរម្យមិនធ្លាប់មានបើប្រៀបកាលពីមួយទសវត្សរ៍មុន។ រថយន្តជាច្រើនម៉ូឌែលដែលមាននៅលើទីផ្សារកម្ពុជាគឺពិតជាគួរឱ្យចាប់អារម្មណ៏ និងមានលក្ខណៈបច្ចេកទេសគួរឱ្យទាក់ទាញ។ តែនៅពីក្រោយភាពទាក់ទាញនេះ គឺមានរឿងមួយដែលអាចធ្វើឱ្យខាតរាប់ម៉ឺនដុល្លារ នោះគឺ “ពេលទិញហើយមានបញ្ហា តើអ្នកណាគេជាអ្នកទទួលខុសត្រូវ ប្រសិនបើគ្មានមជ្ឃមណ្ឌលថែទាំឬជួសជុលផ្លូវការ?”

    ក្នុងទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា ចម្លើយនោះគឺអាស្រ័យទៅលើម៉ាកយីហោ ឬ ក្រុមហ៊ុនរថយន្តដែលអ្នកបានទិញ ដែលអាចមានសំនួរថា “តើមានក្រុមការងារបច្ចេកទេសជំនាញជាមួយប្រព័ន្ធវិភាគកំហូចរថយន្តពេលមានបញ្ហាផ្ទាល់ឬទេ” ឬ “មានលេខទូរសព្ទដែលអាចទាក់ទងពេលរថយន្តមានបញ្ហាដែរឬទេ” ដែលមានន័យថាការទិញរថយន្តពីក្រុមហ៊ុនមិនផ្លូវការគឺប្រឈមនឹងបញ្ហាទាំងអស់នេះ។

    ដោយ រថយន្ត IM Motors ៖ គឺមានក្រុមហ៊ុននាំចូលនិងចែកចាយជាផ្លូវការដោយ TF Motors ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MG ហើយមានបទពិសោធន៍លើទីផ្សាររថយន្តជាង១៥ឆ្នាំនៅកម្ពុជាដែលអាចទុកចិត្តបាន។ IM គឺជាម៉ាកយីហោរថយន្តអគ្គិសនីប្រណីតដែលផ្តល់ជូននូវស្តង់ដារពេញលេញដូចជា៖ មានក្រុមហ៊ុននាំចូលជាផ្លូវការនៅកម្ពុជា, មានជាងជំនាញបច្ចេកទេសដែលមានវិញ្ញាបនបត្រជាង៧០នាក់, មានប្រព័ន្ធ VDI សម្រាប់វិភាគកំហូចរថយន្ត, មានគ្រឿងបន្លាស់សុទ្ធសម្រាប់អតិថិជន, មានការធានាត្រឹមត្រូវដែលគាំទ្រដោយក្រុមហ៊ុនផលិតរថយន្ត និងមានសមត្ថភាពក្នុងការអាប់ដេត software កម្មវិធី OTA សម្រាប់អតិថិជនផងដែរ។

    • តម្លៃចាប់ពី $45,990
    • មានក្រុមជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រជាង 70 នាក់ប្រចាំការនៅក្នុងប្រទេសកម្ពុជា
    • ប្រព័ន្ធ VDI សម្រាប់ការធ្វើរោគវិនិច្ឆ័យរថយន្ត
    • មានការធានាជាផ្លូវការដែលគាំទ្រដោយក្រុមហ៊ុនផលិតអន្តរជាតិ
    • មានខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ មានប្រភពច្បាស់លាស់
    • ការអាប់ដេត Software កម្មវិធី OTA ត្រូវបានផ្តល់ជូនដល់អតិថិជនបានល្អ

    សរុបមក IM Motors មានប្រតិបត្តិការជាក្រុមហ៊ុនផ្លូវការនៅក្នុងប្រទេសកម្ពុជា មានដំណើរការពេញលេញ និងជាម៉ាករថយន្តអគ្គិសនីប្រណីតនៅប្រទេសកម្ពុជា ដែលអ្នកអាចទិញដោយមានទំនុកចិត្តដូចគ្នានឹងការទិញរថយន្ត Toyota, Ford, MG ជាមួយនឹងការគាំទ្រជាផ្លូវការពេញលេញពីរោងចក្រផលិត, អ្នកជាងជំនាញបច្ចេកទេសដែលមានវិញ្ញាបនបត្រ, គ្រឿងបន្លាស់សុទ្ធ និងមានក្រុមហ៊ុនផលិតរថយន្តដែលទទួលខុសត្រូវចំពោះអតិថិជនក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត និងអាចរក្សាសន្តិភាពផ្លូវចិត្តបានយូរអង្វែង។

    ចំណុចសំខាន់ដែលអ្នកទិញត្រូវពិចារណា ៖ ម៉ាករថយន្តអគ្គិសនីល្បីៗជាច្រើនដែលបច្ចុប្បន្នមានលក់នៅក្នុងប្រទេសកម្ពុជា ហើយបានដាក់លក់តាមរយៈអ្នកនាំចូលមិនផ្លូវការ ដែលគ្មានបណ្តាញសេវាកម្មថែទាំនិងជួសជុលច្បាស់លាស់ ហើយគ្មានខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់បានគ្រប់គ្រាន់ ដែលអាចផ្តល់ហានិភ័យខ្ពស់និងខាតថវិការច្រើនប្រសិនបើរថយន្តមានបញ្ហាណាមួយកើតឡើង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay