ខ្មែរណូត

ស្វែងរក

  • PR

    ខ្មែរ ប៊ែវើរីជីស ចាប់ដៃគូសហការជាមួយ BLACK BOX ENTERNTAINMENT ជំរុញស្នាដៃភាពយន្តក្នុងស្រុកឱ្យកាន់តែរីកចម្រើន

    BY hor nita August 11, 2026
    ខ្មែរ ប៊ែវើរីជីស ចាប់ដៃគូសហការជាមួយ BLACK BOX ENTERNTAINMENT ជំរុញស្នាដៃភាពយន្តក្នុងស្រុកឱ្យកាន់តែរីកចម្រើន

    (ភ្នំពេញ)៖ដើម្បីចូលរួមចំណែកជំរុញការរីកចម្រើននៃវិស័យភាពយន្តខ្មែរ និងបង្កើតឱកាសសម្រាប់អ្នកមានទេពកោសល្យជំនាន់ក្រោយ ភេសជ្ជៈប៉ូវកម្លាំងដាហ្ស និង CAMBODIA PREMIUM 4.4 របស់ ខ្មែរប៊ែវើរីជីស បានចាប់ដៃគូសហការជាមួយផលិតកម្មក្នុងស្រុក BLACK BOX ENTERTAINMENT ក្នុងការផលិតខ្សែភាពយន្តខ្មែរខ្នាតធំ ដោយបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុនទៅលើវិស័យភាពយន្តខ្មែរ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យភាពយន្តកម្ពុជា។

    ការសហការរបស់ ខ្មែរ ប៊ែវើរីជីស បង្ហាញពីជំហរក្នុងការជំរុញការបង្កើតស្នាដៃភាពយន្តខ្មែរឱ្យកាន់តែសម្បូរបែប និងមានគុណភាពខ្ពស់។ ជាមួយគ្នានេះដែរ ការសហការនេះ ក៏បានផ្តល់ឱកាសដល់ផលិតករ អ្នកដឹកនាំ និងសិល្បករជំនាន់ថ្មី ដែលមានសមត្ថភាព ហ៊ានសាកល្បង និងភាពច្នៃប្រឌិត បានបង្ហាញស្នាដៃ និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកកសាងអនាគតវិស័យភាពយន្តកម្ពុជាឱ្យកាន់មានភាពរីកចម្រើនបន្ថែមទៀតទាំងបរិមាណ និងគុណភាព។

    ក្នុងនាមជាដៃគូសហការ ខ្មែរ ប៊ែវើរីជីស ពិតជាមានមោទនភាព ដែលបានចូលរួមលើកកម្ពស់ផលិតកម្មក្នុងស្រុក និងជឿជាក់ថា ការសហការនេះនឹងរួមចំណែកបើកឱកាសកាន់តែច្រើនសម្រាប់ផលិតករជំនាន់ថ្មី ព្រោះពួកគេជាស្នូលដ៏សំខាន់ ក្នុងការបង្កើតស្នាដៃថ្មីៗ ដើម្បីបន្សល់ទុកដល់អ្នកជំនាន់ក្រោយបន្តទៀតអ្វី។

    គួរបញ្ជក់ផងដែរថា ខ្សែភាពយន្តខ្នាតធំ «អ្នកស៊ើបអង្កេតប្រុសក្បត់» ជាខ្សែភាពយន្តបែបស៊ើបអង្កេត បង្កប់ដោយភាពអាថ៌កំបាំង លាយឡំនឹងកំប្លែងស្អូត ដែលនាំយកទស្សនាយ៍ភាពថ្មីមិនធ្លាប់មាន មកបម្រើអារម្មណ៍ទស្សនិកជន ហើយខ្សែភាពយន្តនេះ នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការចាប់ពីនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះតទៅ នៅតាមរោងភាពយន្តនានា៕

    ដាហ្សផលិតផលខ្មែរ គាំទ្រភាពយន្តខ្មែរឱ្យកាន់តែខ្លាំង ឈរជើងជានិរន្ត៍ លើឆាកអន្តរជាតិ!

    ភាពយន្តខ្មែរ ផលិតផលខ្មែរ CAMBODIA PREMIUM 4.4 គាំទ្រវិស័យភាពយន្តខ្មែរកាន់តែឈានទៅមុខ!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay