ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុន Air India ម្នាក់ បានតេស្តវិជ្ជមានប្រើប្រាស់សារធាតុខុសច្បាប់ ក្រោយចុះចតខុសបច្ចេកទេសបណ្តាលឱ្យអ្នកដំណើរជាច្រើនរងរបួស

    BY heangsamnuon168@gmail.com August 12, 2026
    អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុន Air India ម្នាក់ បានតេស្តវិជ្ជមានប្រើប្រាស់សារធាតុខុសច្បាប់ ក្រោយចុះចតខុសបច្ចេកទេសបណ្តាលឱ្យអ្នកដំណើរជាច្រើនរងរបួស

    ឥណ្ឌា៖ អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ម្នាក់ ដែលបានបើកបរធ្វើឱ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងជួបគ្រោះថ្នាក់កាលពីសប្តាហ៍មុនត្រូវបានតេស្តវិជ្ជមានប្រើប្រាស់កញ្ឆា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងនៅក្នុងថ្ងៃទី៤ ខែសីហា ដែលជាជើងហោះហើរលេខ AI2379 មានទិសដៅធ្វើដំណើរចេញពីក្រុង Phuket ប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា។

    ប្រភពខាងលើបានបន្តថា យន្តហោះដែលស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះប្រភេទ Airbus SE A320 មានផ្ទុកអ្នកដំណើរសរុបចំនួន ១៣៧នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៨នាក់។ ចំពោះគ្រោះថ្នាក់ជាក់ស្តែងវិញគឺបានកើតឡើងនៅពេលដែលយន្តហោះរៀបនឹងចុះចតក្នុងព្រលានយន្តហោះទៅហើយ ពោលគឺនៅពេលយន្តហោះស្ថិតនៅរយៈកម្ពស់ ៩០ម៉ែត្រពីដី ស្រាប់តែយន្តហោះបានទម្លាក់ខ្លួនមកលើផ្លូវរត់យ៉ាងឆាប់រហ័សតែម្តង។ ការទម្លាក់ខ្លួនយ៉ាងគំហុកនេះគឺជាការចតចុះដោយខុសពីលក្ខណៈបច្ចេកទេសទាំងស្រុង ហើយវាក៏បានបណ្តាលឱ្យអ្នកដំណើរនិងអ្នកបម្រើការងារនៅលើយន្តហោះមួយចំនួនត្រូវរងរបួសផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay