ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ២៥នាក់ ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើសឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យា

    BY hor nita August 15, 2026
    សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ២៥នាក់ ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើសឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យា

    (ខេត្តព្រះសីហនុ)៖ តាមការចុះផ្សាយពី រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២៥នាក់ ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

    ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមទៀតថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែងចំនួន ១០ទីតាំង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ព្រមទាំងរកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ស្ថិតនៅភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖

    – កុំព្យូទ័រយួរដៃ ចំនួន ៣០គ្រឿង

    – ទូរស័ព្ទដៃចំនួន ៨៥គ្រឿង

    ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២៥នាក់ ស្រី០២នាក់ ជាជនជាតិចិន ក្នុងនោះជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន ១៤នាក់ ស្រី ០២នាក់ និង១១នាក់ទៀតស្នាក់នៅគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។
    បច្ចុប្បន្ន ជនសង្ស័យទាំង ២៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay