ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាស! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យ ជា គិលានុបដ្ឋាក-យិកា ចំនួន ១៥រូប និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩រូប ផ្សេងទៀត

    BY tey mira August 18, 2026
    ឱកាស! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យ ជា គិលានុបដ្ឋាក-យិកា ចំនួន ១៥រូប និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩រូប ផ្សេងទៀត

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងពី ការជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យ ជា គិលានុបដ្ឋាក-យិកា ចំនួន ១៥រូប និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ៩រូប ផ្សេងទៀត។

    ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យជា គិលានុបដ្ឋាក-យិកា ចំនួន ១៥រូប ។

    ➢ បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    សញ្ញាបត្រតាមជំនាញ ឬ វិញ្ញាបនបត្រដែលមានតម្លៃស្មើ
    មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ សម្រាប់គិលានុបដ្ឋាកកម្ពុជា
    ចេះភាសាអង់គ្លេស និងកុំព្យូទ័រ (មានអាទិភាព)
    ធ្លាប់មានបទពិសោធន៍ការងារ យ៉ាងតិច ២ឆ្នាំ (មានអាទិភាព) និងអាកប្បកិរិយា ឥរិយាបទការងារល្អ រួសរាយរាក់ទាក់ សាមគ្គីភាព និងទំនាក់ទំនងការងារល្អ
    សុខភាពល្អ និងកាយសម្បទាមាំមួន
    ឧស្សាហ៍ព្យាយាម អំណត់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់

    ➢ បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

    ប្រវត្តិរូប (មានបិទរូបថត ៤ x ៦) និងពាក្យសុំចូលបម្រើការងារ
    សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រតាមជំនាញ (ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ)
    អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសម្រាប់គិលានុបដ្ឋាកកម្ពុជា មានសុពលភាព (ថតចម្លង)
    សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លង និងមានបញ្ជាក់អាជ្ញាធរមូលដ្ឋាន)
    ឯកសារពាក់ព័ន្ធផ្សេងៗ

    ➢ សូមយកពាក្យមកដាក់នៅការិយាល័យរដ្ឋបាល និងបុគ្គលិក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

    អាសយដ្ឋាន៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

    ទូរស័ព្ទលេខ៖ (+៨៥៥) ២៣ ២១៧ ៣៨៤
    អ៊ីម៉ែល៖ info@ksth.gov.kh
    គេហទំព័រ៖ www.ksth.gov.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay