ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសរៀនភាសាចិនដោយឥតគិតថ្លៃ ជាមួយគ្រូជំនាញ ដោយសាលាវិជ្ជាជីវៈទេសចរណ៍ សហការជាមួយ វិទ្យាស្ថានខុងជឺ បើកទទួលរៀនភាសាចិនកម្រិតដំបូងដោយមិនគិតថ្លៃ

    BY tey mira August 18, 2026
    ឱកាសរៀនភាសាចិនដោយឥតគិតថ្លៃ ជាមួយគ្រូជំនាញ ដោយសាលាវិជ្ជាជីវៈទេសចរណ៍ សហការជាមួយ វិទ្យាស្ថានខុងជឺ បើកទទួលរៀនភាសាចិនកម្រិតដំបូងដោយមិនគិតថ្លៃ

    នាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៦ នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងអំពី ឱកាសរៀនភាសាចិនដោយឥតគិតថ្លៃ ជាមួយគ្រូជំនាញ ដោយសាលាវិជ្ជាជីវៈទេសចរណ៍ សហការជាមួយ វិទ្យាស្ថានខុងជឺ បើកទទួលរៀនភាសាចិនកម្រិតដំបូងដោយមិនគិតថ្លៃ។

    ក្នុងនោះ សាលាវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រកាសបើកទទួលសិស្ស-និស្សិត និងសាធារណជនទាំងអស់ ចូលរួមវគ្គសិក្សា «ភាសាចិនកម្រិតដំបូង» (Happy Learning Chinese) ដោយមិនគិតថ្លៃសិក្សា!

    ✨ ហេតុអ្វីបានជាអ្នកមិនគួរបោះបង់ឱកាសនេះ?
    -ទទួលបានការបណ្តុះបណ្តាលគុណភាពខ្ពស់ ឥតគិតថ្លៃ
    -ម៉ោងសិក្សាសមស្របសម្រាប់អ្នកសិក្សា និងអ្នកធ្វើការ (ពេលល្ងាច)
    -បង្កើនជំនាញភាសា និងបើកទ្វារឱកាសការងារក្នុងវិស័យទេសចរណ៍ និងអាជីវកម្ម
    🗓 ព័ត៌មានលម្អិតនៃវគ្គសិក្សា៖
    កាលបរិច្ឆេទចាប់ផ្តើម៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
    ថ្ងៃសិក្សា៖ ថ្ងៃចន្ទ ពុធ និងសុក្រ
    ម៉ោងសិក្សា៖ ៥:៣០ – ៧:០០ ល្ងាច
    រយៈពេល៖ ៥ ខែពេញ
    ទីតាំង៖ សាលាវិជ្ជាជីវៈទេសចរណ៍ (ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ)
    📲 ចុះឈ្មោះឥឡូវនេះ (ចំនួនមានកំណត់!)៖
    លោកអ្នកគ្រាន់តែ Scan QR Code លើរូបភាពដើម្បីចុះឈ្មោះភ្លាមៗ!
    📞 ទំនាក់ទំនងបន្ថែម៖
    ទូរស័ព្ទ៖ 081 288 817
    អ៊ីមែល៖ info@vst.edu.kh
    គេហទំព័រ៖ vst.edu.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay