ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លៀងខ្លាំងមួយមេនៅប្រទេសចិនធ្វើឱ្យផ្ទះមួយខ្នងត្រូវបាក់រលំ ហើយបណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត និង ១៧នាក់រងរបួស

    BY heangsamnuon168@gmail.com August 19, 2026
    ភ្លៀងខ្លាំងមួយមេនៅប្រទេសចិនធ្វើឱ្យផ្ទះមួយខ្នងត្រូវបាក់រលំ ហើយបណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត និង ១៧នាក់រងរបួស

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រលំផ្ទះមួយខ្នងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១៩ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងតំបន់ Changning នៃខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។

    ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ​ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យ​មនុស្សចំនួន ១៧នាក់ផ្សេងទៀតបានរងរបួស និងត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការបាក់រលំផ្ទះខាងលើនេះបានកើតឡើងក្នុងអំឡុងពេលដែលគ្រួសារជនរងគ្រោះកំពុងញ៉ាំបាយល្ងាចជុំគ្នា ហើយការបាក់រលំផ្ទះយ៉ាងឆាប់រហ័សនេះបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay