ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សកលវិទ្យាល័យ Harvard យល់ព្រមបង់ប្រាក់សំណងសរុប ៥៣លានដុល្លារ ក្នុងសំណុំរឿងលួចយកសរីរាង្គពីសាកសពទៅលក់ក្នុងទីផ្សារងងឹត

    BY heangsamnuon168@gmail.com August 19, 2026
    សកលវិទ្យាល័យ Harvard យល់ព្រមបង់ប្រាក់សំណងសរុប ៥៣លានដុល្លារ ក្នុងសំណុំរឿងលួចយកសរីរាង្គពីសាកសពទៅលក់ក្នុងទីផ្សារងងឹត

    អាមេរិក៖ សកលវិទ្យាល័យ Harvard ដែលជាសកលវិទ្យាល័យលំដាប់កំពូលមួយនៅសហរដ្ឋអាមេរិកបានយល់ព្រមបង់ប្រាក់សំណងសរុបចំនួន ៥៣លានដុល្លារ ក្នុងសំណុំរឿងលួចយកសរីរាង្គពីសាកសពទៅលក់ក្នុងទីផ្សារងងឹត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែសីហា។ គួររម្លឹកជូនថា រឿងរាវចម្រូងចម្រាសខាងលើនេះបានបង្កឡើងដោយលោក Cedric Lodge ដែលជាអតីតអ្នកគ្រប់គ្រងសាលតម្កល់សព នៃសកលវិទ្យាល័យ Harvard ។

    សកម្មភាពដ៏ឃោឃៅរបស់លោក Cedric Lodge បានផ្តើមកើតឡើងនៅក្នុងឆ្នាំ២០១៨ ហើយលោកត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០២៣ និងត្រូវបានតុលាការអាមេរិកសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ប៉ុន្តែសំណងរដ្ឋប្បវេណី ដែលខាងសកលវិទ្យាល័យ Harvard ត្រូវបង់ឱ្យទៅគ្រួសាររបស់សាកសពគឺទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបន្តថា ក្នុងអំឡុងពេលមានតួនាទីជាអ្នកគ្រប់គ្រងសាលតម្កល់សព លោក Cedric Lodge បានលួចយកសរីរាង្គជាច្រើន រួមមានទាំង ក្បាល មុខ ខួរក្បាល ស្បែក និងដៃផងដែរ ពីសាកសពជាច្រើននាក់បន្តបន្ទាប់គ្នា ហើយបានយកសរីរាង្គទាំងនោះទៅលក់បន្តក្នុងទីផ្សារងងឹតជាមួយនឹងប្រពន្ធរបស់គាត់ ដោយមិនឱ្យខាងសកលវិទ្យាល័យ Harvard ដឹងនោះទេ។ សូមបញ្ជាក់ជូនថា សាកសពដែលបានតម្កល់នៅក្នុងសកលវិទ្យាល័យ Harvard នោះ គឺជាសាកសពរបស់សប្បុរសជន ដែលបានយល់ព្រមបរិច្ចាគសរីរាង្គនិងរាងកាយរបស់ពួកគេសម្រាប់ការស្រាវជ្រាវ និងការអប់រំផ្នែកវេជ្ជសាស្ត្រ៕

     លោក Cedric Lodge អតីតអ្នកគ្រប់គ្រងសាលតម្កល់សព នៃសកលវិទ្យាល័យ Harvard

    អត្តបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay