ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះសណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្ស ៩នាក់បាត់បង់ជីវិត និង ៦នាក់រងរបួស

    BY heangsamnuon168@gmail.com August 19, 2026
    ឆេះសណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្ស ៩នាក់បាត់បង់ជីវិត និង ៦នាក់រងរបួស

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះសណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែសីហា។ សណ្ឋាគារដែលជាកន្លែងកើតហេតុណ៍នោះមានទីតាំងស្ថិតនៅក្នុងទីក្រុង​ Kolkata  នៃរដ្ឋ West Bengal ភាគខាងលិចប្រទេសឥណ្ឌា។

    បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងពេលកើតហេតុនោះគឺមានភ្ញៀវសរុបចំនួន ៦០នាក់កំពុងស្នាក់នៅក្នុងសណ្ឋាគារ តែភ្ញៀវមួយចំនួនត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយក៏មានភ្ញៀវចំនួន ៦នាក់បានរងរបួសធ្ងន់ធ្ងរផងដែរ។ ប្រភពខាងលើបានបន្តថា ​គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់លាក់ដែលបណ្តាលឱ្យមានអគ្គិភ័យដ៏សន្ធោសន្ធៅនេះនៅឡើយទេ ខណៈការស៊ើបអង្កេតពីណាក់ប៉ូលិសជំនាញកំពុងត្រូវបានធ្វើឡើង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay