ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះភ្លៀងនៅភាគនិរតីប្រទេសចិន បណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត និងជាង ២ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY heangsamnuon168@gmail.com August 19, 2026
    ព្យុះភ្លៀងនៅភាគនិរតីប្រទេសចិន បណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត និងជាង ២ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានបាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែសីហា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនៅពេលនេះគឺក្រុង Chengdu និង ក្រុង Zigong នៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។

    បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះភ្លៀងក៏បានបង្ខំឱ្យពលរដ្ឋចំនួន ២១,៧៨៤នាក់ត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ហើយទៅស្នាក់នៅជុំគ្នាក្នុងជំរំសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ ប្រភពខាងលើបានបន្តថា ព្យុះភ្លៀងក៏បានបំផ្លាញផ្ទះនិងអគារអស់ជាច្រើនកន្លែងផងដែរ ខណៈមធ្យោបានធ្វើដំណើរសាធារណៈមួយចំនួនត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay