ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនបរទេស ៣៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើសឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យា

    BY hor nita August 20, 2026
    ជនបរទេស ៣៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើសឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យា

    (ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនបរទេស ៣៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើសឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យា។

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅ អនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងអគារស្នាក់នៅមួយកន្លែងដែលមានលើកស្លាកយីហោ “ហាយ អាន អាផាតមិន” បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) វត្ថុសង្ស័យជាសារធាតុញៀន ព្រមទាំងរកឃើញជនបរទេសស្នាក់នៅពុំមានលិខិតឆ្លងដែនត្រឹមត្រូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖

    -កុំព្យូទ័រ All-In-One ចំនួន ១៤គ្រឿង

    -កុំព្យូទ័រយួរដៃ(Laptop) ចំនួន ១០គ្រឿង

    -ទូរស័ព្ទដៃចំនួន ១៧គ្រឿង

    -កាំភ្លើងខ្យល់(ខ្លី) ០១ដើម បង់ចំនួន ០១ និងកាំបិតចំនួន ០១

    -វត្ថុសង្ស័យជាសារធាតុញៀនមួយចំនួន

    ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ ស្រី ០៤នាក់ ក្នុងនោះ៖

    -សង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន ១២នាក់ ស្រី ០៣នាក់ រួមមាន ជនជាតិវៀតណាម ១០នាក់ ស្រី ០៣នាក់ និងជនជាតិចិន ០២នាក់(ប្រុស)

    – សង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន ០២នាក់ ស្រី ០១នាក់ រួមមាន ជនជាតិចិន ០១នាក់(ប្រុស) និងជនជាតិវៀតណាម ០១នាក់(ស្រី)

    -ស្នាក់នៅគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ ចំនួន ២១នាក់(ប្រុស) រួមមាន៖ ជនជាតិចិន ១៨នាក់ និងជនជាតិវៀតណាម ០៣នាក់។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៣៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay