ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រលកកម្តៅបានបណ្តាលឱ្យពលរដ្ឋបារាំងជាង ៧,៣០០នាក់បាត់បង់ជីវិត

    BY heangsamnuon168@gmail.com August 20, 2026
    រលកកម្តៅបានបណ្តាលឱ្យពលរដ្ឋបារាំងជាង ៧,៣០០នាក់បាត់បង់ជីវិត

    បារាំង៖ រលកកម្តៅនៅក្នុងប្រ​ទេសបារាំងបានបណ្តាលឱ្យមានមនុស្ស ៧,៣០៧នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែសីហា។ របាយការណ៍ខាងលើនេះត្រូវបានសិក្សានិងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ដោយគិតក្នុងរយៈពេលចាប់ពីពាក់កណ្តាលខែមិថុនា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

    នៅក្នុងរបាយការណ៍បានបង្ហាញផងដែរថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺភាគច្រើនជាពលរដ្ឋវ័យចំណាស់ ដែលមានអាយុខ្ទង់ ៧៥ឆ្នាំ ឬខ្ពស់ជាងនេះ។ ចំពោះហេតុផលជាក់លាក់នៃការស្លាប់វិញគឺមានច្រើនទម្រង់ ដោយរាប់ចាប់តាំងពីការកើតមានបញ្ហាខុសភាពផ្សេងៗគ្នា រហូតដល់ការកើតមានគ្រោះថ្នាក់ចៃដន្យ ដូចជាការលង់ទឹកស្លាប់ក្នុងពេលដែលជនរងគ្រោះព្យាយាមចុះទៅលេងទឹកបឹងឬទន្លេ ដើម្បីគេចចេញពីរលកកម្តៅជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay