ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថភ្លើងមួយគ្រឿងបានបើកបុកកម្មករ ៤នាក់នៅជប៉ុន បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ

    BY heangsamnuon168@gmail.com August 20, 2026
    រថភ្លើងមួយគ្រឿងបានបើកបុកកម្មករ ៤នាក់នៅជប៉ុន បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ

    ជប៉ុន៖ រថភ្លើងមួយគ្រឿងបានបើកបុកកម្មករចំនួន ៤នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែសីហា។ គ្រោះថ្នាក់បានកើតឡើងនៅក្នុងស្ថានីយរថភ្លើង Shin-Kanuma ក្នុងទីក្រុង Kanuma ភាគខាងជើង នៃប្រទេសជប៉ុន។

    បើតាមអាជ្ញាធរជប៉ុនបានឱ្យដឹងថា គ្រោះថ្នាក់បានបង្កឡើងដោយរថភ្លើងល្បឿនលឿនមួយគ្រឿង ដែលមានទូចំនួន ៦ និងមានផ្ទុកអ្នកដំណើរសរុបចំនួន ៥០នាក់ ហើយរថភ្លើងបានបើកបុកកម្មករទាំង ៤នាក់នោះក្នុងអំឡុងពេលដែលពួកគាត់កំពុងកាត់និងយកស្មៅចេញពីតំបន់ជុំវិញផ្លូវរថភ្លើង។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់លាក់នៃការកើតមានគ្រោះថ្នាក់នេះនៅឡើយទេ ដោយអាជ្ញាធរជប៉ុនកំពុងបើកការស៊ើបអង្កេតទៅលើអង្គហេតុមួយចំនួនដូចជា៖

    -ហេតុអ្វីបានកម្មករទាំង ៤នាក់ស្ថិតនៅលើ ឬជិតផ្លូវរថភ្លើងនៅពេលរថភ្លើងមកដល់?

    -តើមានប្រព័ន្ធព្រមាន ឬការបិទផ្លូវសម្រាប់ការងារថែទាំដែរឬទេ?

    -តើអ្នកបើកបរបានឃើញកម្មករទាន់ពេលឬអត់?

    -តើការជាន់ហ្វ្រាំងបន្ទាន់ បានកើតឡើងមុន ឬក្រោយការបុក?

    -តើមានកំហុសផ្នែក ការគ្រប់គ្រងការងារថែទាំ និងសុវត្ថិភាពកម្មករ ឬបញ្ហាផ្នែកប្រព័ន្ធផ្សេងទៀតឬទេ?

    សូមបញ្ជាក់ជូនថា ហេតុការ​ណ៍គ្រោះថ្នាក់នេះគឺជាឧប្បត្តិហេតុដ៏កម្រមួយនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសល្បីល្បាញដោយសារមានប្រព័ន្ធផ្លូវដែកដ៏ល្អឥតខ្ចោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay