ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីប្រកាសបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន ដោយសារបញ្ហាមានអ័ព្ទចុះច្រើនខុសប្រក្រតី

    BY heangsamnuon168@gmail.com August 20, 2026
    ម៉ាឡេស៊ីប្រកាសបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន ដោយសារបញ្ហាមានអ័ព្ទចុះច្រើនខុសប្រក្រតី

    ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីសម្រេចបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន ដោយសារបញ្ហាមានអ័ព្ទចុះច្រើនខុសប្រក្រតី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០​ ខែសីហា។ វិធានការនេះត្រូវបានដាក់ចេញភ្លាមៗ និងត្រូវអនុវត្តចំនួន ២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ខែសីហា នេះតទៅ។

    បើតាមនាយកដ្ឋានអប់រំម៉ាឡេស៊ីបានបញ្ជាក់ថា សាលារៀនដែលស្ថិតនៅក្រោមវិធានការបិទជាបន្ទាន់នេះ គឺសាលារៀនមួយចំនួនដែលស្ថិតនៅក្នុងស្រុក Kuching ស្រុក Padawan ស្រុក Serian ស្រុក Samarahan ស្រុក Bau, Lundu ស្រុក Sri Aman និងស្រុក Lubok Antu នៃរដ្ឋ Sarawak។ សូមបញ្ជាក់ជូនថា កាលពីសប្តាហ៍មុនអាជ្ញាធរម៉ាឡេស៊ីធ្លាប់បានដាក់ចេញវិធានការបិទសាលារៀនរួចម្តងហើយនៅតាមសាលារៀនមួយចំនួនក្នុងរដ្ឋ Sarawak ដោយសារបញ្ហាដូចគ្នានេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay