ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ និងអាកាសចរណ៍កម្ពុជាមានសំណើរ២រួមគ្នាដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច

    BY tey mira August 21, 2026
    ក្រសួងទេសចរណ៍ និងអាកាសចរណ៍កម្ពុជាមានសំណើរ២រួមគ្នាដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច

    ក្រសួងទេសចរណ៍ និងអាកាសចរណ៍កម្ពុជាគ្រោងនឹងរៀបចំជាសំណើចំនួន២ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច ដែលទី១ ការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពលនិងទី២គឺ ការសម្រួលការធ្វើដំណើរ និងការពង្រឹងការតភ្ជាប់ជើងហោះហើរ។

    សូមរម្លឹកថាសំណើនេះគឺជាលទ្ធផលនៃកិច្ចប្រជុំរបស់មក្រុមការងារផ្នែកទេសចរណ៍កាលពី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ហើយបានយកមកពិភាក្សាម្តងទៀតជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិកាលពីថ្ងៃទី១៩ ខែសីហា ម្សិលមិញនេះ។ សូមបញ្ជាក់ថា គោលនយោបាយលើកលែងទិដ្ឋាការ គឺការសម្រួលការធ្វើដំណើរដោយ មិនចាំបាច់ស្នើសុំទិដ្ឋាការមុនចូលមួយប្រទេស។ គោលបំណងសំខាន់គឺ ទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកាន់តែច្រើនដោយបង្កើនចំណូលជាតិពីសេវាកម្ម សណ្ឋាគារ និងម្ហូបអាហារព្រមទាំង ជំរុញការវិនិយោគ និងធុរកិច្ចថ្មីៗ។ ចំណែកឯគោលបំណងនៃគោលនយោបាយលើការហោះហើរត្រង់បាន ជួយឱ្យភ្ញៀវទេសចរបរទេសមកលេងស្រុកយើងបានងាយស្រួលដោយមិនបាច់ឆ្លងកាត់ ឬប្តូរយន្តហោះច្រើនកន្លែង។ បើកផ្លូវឱ្យអ្នករកស៊ី និងអ្នកវិនិយោគធ្វើដំណើរមកដាក់ទុន និងជួបគ្នាងាយស្រួល។ ជួយដឹកជញ្ជូនទំនិញ និងសេវាកម្មទៅវិញទៅមកបានលឿនជាងមុនព្រមទាំង កាត់បន្ថយពេលវេលាធ្វើដំណើរ និងកាត់បន្ថយការចំណាយលើការស្នាក់នៅពេលរង់ចាំប្តូរជើងហោះហើរ។

    សូមបញ្ជាក់ថានេះគឺជាកិច្ចប្រឹងប្រែងស្តារវិស័យទេសចរណ៍ឡើងវិញ ខណះរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថានៅឆមាសទី១ ឆ្នាំ ២០២៦នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ១,៧៥ លាននាក់ធ្លាក់ចុះ ៤៧,៩ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay