ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅភាគខាងត្បូងប្រទេសចិន កើនដល់ ១៥៩នាក់ និង ១០នាក់កំពុងបាត់ខ្លួន

    BY heangsamnuon168@gmail.com August 21, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅភាគខាងត្បូងប្រទេសចិន កើនដល់ ១៥៩នាក់ និង ១០នាក់កំពុងបាត់ខ្លួន

    ចិន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅតំបន់ភាគខាងត្បូងប្រទេសចិនបានកើនឡើងដល់ ១៥៩នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី២១ ខែសីហា។ គួរម្លឹកជូនថា តំបន់ Hengzhou នៃខេត្ត Guangxi ប្រទេសចិន បានទទួលរងឥទ្ធិពលនៃព្យុះទីហ្វុង Maysak ជាច្រើនសប្តាហ៍មកហើយ ពោលគឺចាប់តាំងពីចុងខែកក្កដាមកម្លេះ។

    ឥទ្ធិពលរបស់ព្យុះទីហ្វុង Maysak បានបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតបង្កទៅជាជំនន់ទឹកភ្លៀងតំបន់ទីតាំងសំខាន់ៗជាច្រើន​​ ហើយកន្លែងខ្លះត្រូវប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សជាច្រើនត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏មានមនុស្សចំនួន ១០នាក់កំពុងតែបាត់ខ្លួនផងដែរ ខណៈប្រតិបត្តិការណ៍តាមស្វែងរកពួកគេកំពុងត្រូវបានធ្វើឡើងយ៉ាងសកម្មបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay