អន្តរជាតិ
ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បណ្តាលឱ្យមនុស្ស ៣៧នាក់រងរបួស
BY heangsamnuon168@gmail.com
August 23, 2026
ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែសីហា។ ទីតាំងដែលបានរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺខេត្ត Ibaraki ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសជប៉ុន។

បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានបណ្តាលឱ្យមានមនុស្សចំនួន ៣៧នាក់រងរបួសធ្ងន់និងស្រាល ប៉ុន្តែគ្មានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវរងរបួសហើយ ឥទ្ធិពលរបស់គ្រោះរញ្ជួយដីក៏បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរនៅតាមទីតាំងសំខាន់ៗមួយចំនួនផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានសញ្ញាព្រមានអំពីការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតនោះទេ៕ 
អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia