TikTok យល់ព្រមផ្តល់សំណងសរុប ៤០០លានដុល្លារ ជុំវិញករណីបំពានសិទ្ធឯកជនរបស់អ្នកប្រើប្រាស់ជាកុមារនៅអាមេរិក
អាមេរិក៖ ក្រុមហ៊ុន ByteDance ដែលគ្រប់គ្រងលើបណ្តាញសង្គម TikTok យល់ព្រមបង់ប្រាក់សំណងសរុបចំនួន ៤០០លានដុល្លារ ជុំវិញករណីបំពានសិទ្ធឯកជនរបស់កុមារនៅអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការបង់ប្រាក់សំណងនេះធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានដាក់បណ្តឹងជាផ្លូវការកាលពីឆ្នាំ២០២៤។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា នាពេលកន្លងមកក្រុមហ៊ុន ByteDance បានអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៣ឆ្នាំនៅអាមេរិកជាច្រើនលានចូលទៅប្រើប្រាស់បណ្តាញសង្គម TikTok ដោយគ្មានគោលការណ៍ការពារសិទ្ធឯកជនភាពរបស់ពួកគេនោះទេ។ ជាងនេះទៅទៀត ក្រុមហ៊ុន ByteDance ក៏បានលួចប្រមូលយកព័ត៌មានឯកជនរបស់ក្រុមអ្នកប្រើប្រាស់វ័យក្មេងទាំងនោះដោយគ្មានការអនុញ្ញាតផងដែរ ក្នុងគោលបំណងដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មផ្សេងៗឱ្យត្រូវនឹងទំនោរចិត្តរបស់ពួកគេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia