ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាច្រកទ្វារដ៏សំខាន់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា​ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ទៅកាន់ប្រជាជនពិភពលោក

    BY heangsamnuon168@gmail.com August 23, 2026
    ក្រសួងទេសចរណ៍៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាច្រកទ្វារដ៏សំខាន់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា​ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ទៅកាន់ប្រជាជនពិភពលោក

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាច្រកទ្វារដ៏សំខាន់ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា​ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបទពិសោធទេសចរណ៍មិនអាចបំភ្លេចរបស់កម្ពុជាទៅកាន់ប្រជាជនពិភពលោក។

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងសហការីពីស្ថានទូតរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់អំពីបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មនានាជូនដល់ភ្ញៀវ និងអ្នកដំណើរជាតិ និងអន្តរជាតិ ក៏ដូចជាជួបសំណេះសំណាលជាមួយមន្រ្តីមានសមត្ថកិច្ចប្រចាំការ និងវិស័យឯកជន ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។

    ក្នុងឱកាសទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីលំហូរបដិសណ្ឋារកិច្ច អន្តោប្រវេសន៍ និងការប្រើប្រាស់ច្រកទ្វារឆ្លាត (Smart Gate) ដ៏ទំនើប ព្រមទាំងសេវាកម្មនានាដែលផ្តល់ជូននៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

    ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមទាំងពីររូប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ទំនើប ស្តង់ដារអន្តរជាតិ និងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរពីជុំវិញពិភពលោក។​ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក្រុមការងារ ក៏បានថតរូបភាព និងវីដេអូដើម្បីផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីរបស់កម្ពុជា និងសក្តានុពលនៃវិស័យទេសចរណ៍ និងអាកាសចរណ៍ទៅកាន់ពិភពលោក។

    ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលពិតជារួមចំណែកពង្រឹងការតភ្ជាប់ការធ្វើដំណើរអន្តរជាតិ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប លើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងផ្សព្វផ្សាយរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។

    គួរបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីកម្រិត៤F របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាងសង់ឡើង ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ ពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងពិភពលោក ជាពិសេសគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ដែលត្រូវបានបើកសម្ភោធជាផ្លូវការនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay