អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងទំនើង ៦នាក់ក្រោយធ្វើសកម្មភាពវាយគ្នាទៅវិញទៅមកតាមដងផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបឃាត់ខ្លួន ក្មេងទំនើង៦នាក់ក្រោយធ្វើសកម្មភាពវាយគ្នាទៅវិញទៅមកតាមផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ករណីហិង្សាដោយចេតនាតាមផ្លូវសាធារណៈ(ជាក្រុមក្មេងទំនើងវាយគ្នាទៅវាយមក)
-កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៣ៈ៣០នាទីយប់អធ្រាត្រ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវវេងស្រេងភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៖
• ភាគីក
១ ឈ្មោះសុខ ឃឿនខៀវ ភេទប្រុស ជនជាតិខ្មែរ អាយុ ២០ឆ្នាំ
២ ឈ្មោះ ថូរ ចុង ភេទ ប្រុសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ។
• ភាគីខ
១.ឈ្មោះ រ៉ា រាក់ភេទ ប្រុស ជនជាតិខ្មែរ អាយុ ១៨ ឆ្នាំ
២.ឈ្មោះ អឿន សុភ័ណ្ឌ ភេទ ប្រុស ជនជាតិខ្មែរអាយុ១៨ឆ្នាំ
៣ .ឈ្មោះ យ៉េត បុណ្ណា ភេទ ប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ
៤ .ឈ្មោះ ធន់ សំណាងភេទ ប្រុស ជនជាតិខ្មែរអាយុ ១៨ឆ្នាំ
បច្ចុប្បន្នកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងនាំយកមកសាកសួរ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ចំណែកបក្ខពួកនៅសេសសល់ដែលគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមជំនាញ ដើម្បីយកមកអនុវត្តតាមនីតិវិធីបន្តទៀត៕



ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ