ច្បាស់ការហើយ! GANZBERG ប្រកាសថ្ងៃប្រគំតន្ត្រីលំដាប់អន្តរជាតិ GANZBERG Super Idol រដូវកាលបន្ទាប់ ធ្វើឱ្យហ្វេនៗ K-pop ស្រែកហ៊ោរពេញ Walk Street
(ភ្នំពេញ) ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦៖ GANZBERG កាន់តែលេងឈុតធំកក្រើកប្រទេសទៀតហើយ ដោយកាលពីយប់មិញនេះ បានធ្វើឱ្យហ្វេនៗ Gen X, Gen Y និង Gen Z ស្រែកហ៊ោពេញ Walk Street ជាមួយការប្រកាសជាផ្លូវការនូវថ្ងៃប្រកាសព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិ GANZBERG Super Idol រដូវកាលបន្ទាប់ ដែលនឹងធ្វើឡើងនៅថ្ងៃទី 03 ខែតុលា ឆ្នាំ2026 ខាងមុខនេះហើយ! ជាពិសេស GANZBERG នឹងធ្វើការលក់សំបុត្រឆាប់ៗនេះ នៅថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2026 នៅលើ App BookMe+ ។

ការប្រកាសជាផ្លូវការនេះពិតជាមិនឱ្យហ្វេនៗរង់ចាំយូរ និងសាងការភ្ញាក់ផ្អើលដែលធំជាងមុនខ្លាំងមែនទែន។ អ្វីដែលកាន់តែពិសេសរំលងពីមួយរដូវកាលទៅមួយរដូវកាល ក្រុមហ៊ុនយក្ស GANZBERG កាន់តែលេងធំទៅៗ ដោយលើកនេះបាននាំយកនូវវត្តមានកំពូលក្រុមតារាចម្រៀងនារី K-POP ល្បីល្បាញលំដាប់ពិភពលោករហូតដល់ទៅ 2 ក្រុមពេញ មកជួបគ្នានៅលើឆាកតែមួយ គឺ T-ARA និង APINK ។

អ្នកគាំទ្រវិស័យ K-POP ស្គាល់យ៉ាងច្បាស់ថា T-ARA (បង្ហាញខ្លួនក្នុងឆ្នាំ 2009 បច្ចុប្បន្នមានសមាជិក 4 រូប៖ Qri, Eunjung, Hyomin និង Jiyeon) គឺជាម្ចាស់បទចម្រៀង Dance-Pop ដ៏មានប្រជាប្រិយភាព។ បទ “Roly-Poly” (2011) របស់ពួកគេបានបង្កើតកំណត់ត្រាជាបទចម្រៀងដែលត្រូវបានទាញយកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមនារី K-Pop អមដោយបទល្បីៗពេញពិភពលោកដូចជា “Bo Peep Bo Peep”, “Cry Cry”, “Lovey-Dovey” និង “Little Apple”។

រីឯ APINK (បង្ហាញខ្លួនក្នុងឆ្នាំ 2011)៖ ទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈភាពគួរឱ្យស្រឡាញ់ និងស្រស់ស្រាយ ព្រមទាំងធ្លាប់ដណ្ដើមពានរង្វាន់តន្ត្រីធំៗជាច្រើនដូចជា Golden Disc, Seoul Music និង MAMA។ APINK បានសាងប្រជាប្រិយភាពទូទាំងអាស៊ីតាមរយៈបទចម្រៀងល្បីៗដូចជា “My My”, “NoNoNo” និង “Mr. Chu” ជាមួយក្បាច់រាំដ៏ទាក់ទាញបំផុត។

តស់! ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ព្រឹត្តិការណ៍តន្ត្រី K-POP ដ៏ធំបំផុតប្រចាំឆ្នាំ 2026 ពី GANZBERG Super Idol Time To Love នឹងនាំមកជូនអ្នកគាំទ្រនូវការសម្តែងដ៏កក្រើក ភ្លើងពណ៌ដ៏អស្ចារ្យ លាយឡំនឹងទឹកភ្នែកនៃក្តីរំភើបជាមួយការជួបផ្ទាល់ពីអាយដលក្នុងដួងចិត្ត T-ARA និង APINK។ ជួបគ្នានៅថ្ងៃទី 03 ខែតុលា ឆ្នាំ 2026!



