ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៣០នាក់បានបាត់បង់ជីវិត និងមួយចំនួនកំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅប្រទេសហ្គីណេ

    BY heangsamnuon168@gmail.com August 24, 2026
    មនុស្ស ៣០នាក់បានបាត់បង់ជីវិត និងមួយចំនួនកំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅប្រទេសហ្គីណេ

    ហ្គីណេ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣០នាក់បានស្លាប់បាងបង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅក្នុងប្រទេសហ្គីណេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៤ ខែសីហា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់អស់ជាច្រើននាក់ហើយ ​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ២២នាក់ផ្សេងត្រូវរងរបួសផងដែរ។

    បើតាមអាជ្ញាធរហ្គីណេបានបញ្ជាក់ថា នៅក្នុងចំណោមអ្នករងរបួសទាំង ២២នាក់នោះទៀតសោធ គឺមានជនរងគ្រោះចំនួន ៦នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ គិតត្រឹមពេលនេះក៏នៅមានមនុស្សមួយចំនួនកំពុងតែបាត់ខ្លួនផងដែរ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងដុតដៃដុតជើងតាមស្វែងរកពួកគេ។ ប្រភពខាងបានបន្តថា ហេតុការណ៍បាក់ស្រុតដីយ៉ាងឆាប់រហ័សនេះបានកើតឡើងបន្ទាប់ពីតំបន់កើតហេតុខាងលើនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងជាច្រើនថ្ងៃជាប់ៗគ្នា៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay