ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូគង្វាល ២រូប ត្រូវអាជ្ញាធរកូរ៉េខាងត្បូងពិន័យម្នាក់ៗជាង ៧០០ដុល្លារ ក្រោយបានអធិប្បាយខ្លាំងៗរំខានដល់អ្នកដំណើរនៅលើយន្តហោះ

    BY heangsamnuon168@gmail.com August 25, 2026
    គ្រូគង្វាល ២រូប ត្រូវអាជ្ញាធរកូរ៉េខាងត្បូងពិន័យម្នាក់ៗជាង ៧០០ដុល្លារ ក្រោយបានអធិប្បាយខ្លាំងៗរំខានដល់អ្នកដំណើរនៅលើយន្តហោះ

    កូរ៉េខាងត្បូង៖ គ្រូគង្វាលចំនួន ២នាក់ត្រូវបានអាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងពិន័យជាប្រាក់ម្នាក់ៗ ១លានវ៉ុន ​( ៧២២ដុល្លារអាមេរិក) ពីបទរំខានដល់អ្នកដំណើរនៅលើយន្តហោះដោយបានអធិប្បាយខ្លាំងៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែសីហា។ គ្រូគង្វាលទាំង ២រូបនេះគឺមានម្នាក់អាយុ ៦៤ឆ្នាំ និងម្នាក់ទៀតអាយុ ៦៨ឆ្នាំ ខណៈអត្តសញ្ញាណរបស់ពួកគាត់មិនត្រូវបានបង្ហាញឡើយ។

    សូមបញ្ជាក់ជូនថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅក្នុងជើងហោះហើរចេញពីកោះ Jeju ទៅកាន់ក្រុង Gimpo នៃប្រទេសកូរ៉េខាងត្បូង ខណៈការសម្រេចពិន័យជាផ្លូវការទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ បើតាមអាជ្ញាធរអាកាសចរណ៍កូរ៉េខាងត្បូងបានបញ្ជាក់ថា សកម្មភាពអធិប្បាយខ្លាំងៗនៅលើយន្តហោះរបស់ក្រុមគ្រូគង្វាលទាំង២ រូបនោះបានកើតឡើងក្នុងរយៈពេល ១៣នាទី ហើយបើទោះជាក្រុមការងារលើយន្តហោះបានប្រាប់ឱ្យពួកគាត់បញ្ឈប់សកម្មភាពជាច្រើនដងក៏ដោយក៏ពួកគាត់មិនព្រមធ្វើតាមដែរ ហេតុដូចនេះហើយទើបខាងអាជ្ញាធរសម្រេចពិន័យពួកគាត់ជាប្រាក់តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay