ពីដែនដីសិង្ហបុរី ឆ្ពោះទៅឆាកអន្តរជាតិ៖ ដំណើរវិវត្តរបស់ PhillipCapital


ភ្នំពេញ, កម្ពុជា – ខណៈដែលខែសីហាឈានដល់សប្តាហ៍ចុងក្រោយ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជម្ចាស់ភាគហ៊ុនសិង្ហបុរីតែមួយគត់នៅកម្ពុជា កំពុងបញ្ចប់ខែអបអរសាទរបេតិកភណ្ឌរបស់ខ្លួន តាមរយៈការបង្ហាញពីកម្លាំងហិរញ្ញវត្ថុអន្តរជាតិដ៏រឹងមាំដែលកំពុងជួយទ្រទ្រង់ដល់ប្រតិបត្តិការសេវាធនាគារ នោះគឺក្រុមហ៊ុន PhillipCapital Group។
ចំណុចសំខាន់ៗ
• ការអបអរសាទរបេតិកភណ្ឌ៖ ធនាគារ ហ្វីលីព កំពុងអបអរសាទរទិវាបុណ្យជាតិសិង្ហបុរីក្នុងខែនេះ តាមរយៈការឆ្លុះបញ្ចាំងពីបេតិកភណ្ឌសិង្ហបុរី និងបណ្តាញហិរញ្ញវត្ថុអន្តរជាតិដែលទ្រទ្រង់ដល់ប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
• ដើមកំណើតសកល៖ ការតភ្ជាប់នេះកើតចេញពី ក្រុមហ៊ុន PhillipCapital Group ដែលបានរីកចម្រើនចេញពីក្រុមហ៊ុនឈ្មួញជើងសាភាគហ៊ុនសិង្ហបុរីបង្កើតឡើងក្នុងឆ្នាំ 1975 ទៅជាសម្ព័ន្ធហិរញ្ញវត្ថុចម្រុះដែលមានវត្តមានក្នុង 15 ប្រទេស និងតំបន់។
• ការពង្រីកខ្លួនជាបន្តបន្ទាប់៖ PhillipCapital បានបន្តពង្រីកបណ្តាញនេះតាមរយៈការទិញយកអាជីវកម្មថ្មីៗនៅប្រទេសម៉ាឡេស៊ី អូស្ត្រាលី សិង្ហបុរី និងចក្រភពអង់គ្លេស ដែលជួយពង្រឹងសមត្ថភាពរបស់ខ្លួននៅទូទាំងទីផ្សារហិរញ្ញវត្ថុជាច្រើន។
• ការគាំទ្រអន្តរជាតិ ជាមួយនឹងភាពស្វយ័ត៖ សម្រាប់ធនាគារ ហ្វីលីព បណ្តាញសកលនេះមានន័យថាជាការគាំទ្រពីអន្តរជាតិរួមផ្សំជាមួយនឹងភាពស្វយ័ត ដោយទ្រទ្រង់ដល់សាខាច្រើនជាង 70 ដែលបម្រើសេវាកម្មជូនអតិថិជនបុគ្គល និងអាជីវកម្មទូទាំងប្រទេសកម្ពុជា។
• យុទ្ធនាការ Shiok Sabay៖ ការតភ្ជាប់រវាងសិង្ហបុរី និងកម្ពុជានេះ ក៏កំពុងត្រូវបានអបអរសាទរផងដែរតាមរយៈយុទ្ធនាការ Shiok Sabay ដោយប្រមូលផ្តុំម៉ាកយីហោពាក់ព័ន្ធនឹងសិង្ហបុរី ក៏ដូចជាកម្ពុជា ដើម្បីភាពជាដៃគូ និងការរីកចម្រើនរួមគ្នា។

កេរ្តិ៍ដំណែលរបស់ PhillipCapital Group
ដំណើរការរីកចម្រើនរបស់ PhillipCapital Group គឺមានប្រវត្តិសាស្ត្រមិនខុសគ្នាពីដំណើរនៃការកសាងប្រទេសសិង្ហបុរីផ្ទាល់នោះឡើយ។ ចាប់ផ្តើមដំបូងក្នុងឆ្នាំ 1975 ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាភាគហ៊ុនខ្នាតតូចមួយ PhillipCapital បានពង្រីកខ្លួនជាបន្តបន្ទាប់ស្របពេលជាមួយនឹងការរីកចម្រើនរបស់ប្រទេសកោះមួយនេះ រហូតបោះជំហានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានឥទ្ធិពលមួយនៅលើពិភពលោក។ ម្យ៉ាងវិញទៀត ឆ្លងកាត់រយៈពេលជាង 5 ទស្សវត្សរ៍មកនេះ សម្ព័ន្ធក្រុមហ៊ុនមួយនេះបានវិវត្តខ្លួនយ៉ាងខ្លាំងក្លា តាមរយៈការបោះទុនពង្រីកសេវាកម្មឱ្យកាន់តែទូលំទូលាយ ដែលរួមមានទាំងវិស័យគ្រប់គ្រងទ្រព្យសម្បត្តិ សេវាធនាគារ ធានារ៉ាប់រង ហិរញ្ញវត្ថុសាជីវកម្ម និងការគ្រប់គ្រងទ្រព្យសកម្មជាដើម។
បច្ចុប្បន្ន PhillipCapital មានបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយគ្របដណ្តប់លើ 15 ប្រទេស និងតំបន់សំខាន់ៗជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន ចិន អូស្ត្រាលី ឥណ្ឌូនេស៊ី និងអារ៉ាប់រួមជាដើម។ ជាងនេះទៅទៀត វត្តមានជាសកលនេះ មិនមែនគ្រាន់តែជាការិយាល័យធ្វើការដាច់ដោយឡែកពីគ្នានោះឡើយ ប៉ុន្តែវាគឺជាបណ្តាញដ៏រឹងមាំមួយ ដែលបើកទ្វារឱ្យមានការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍គ្នាយ៉ាងស៊ីជម្រៅ ខណៈដែលក្រុមការងារជំនាញក្នុងស្រុកនៅតែមានសេរីភាពពេញលេញក្នុងការសម្រេចចិត្ត ដើម្បីឆ្លើយតបឱ្យបានលឿនរហ័សទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន។
ការពង្រីកខ្លួនជាសកល
ដើម្បីពង្រីកវត្តមាន និងឥទ្ធិពលនៅលើឆាកអន្តរជាតិ PhillipCapital បានបន្តពង្រីកខ្លួនយ៉ាងសកម្មតាមរយៈការទិញយកអាជីវកម្មធំៗជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៖
• ខែកក្កដា ឆ្នាំ 2022៖ បានទិញយកអាជីវកម្មឈ្មួញជើងសាភាគហ៊ុនរបស់ Alliance Bank នៅប្រទេសម៉ាឡេស៊ី។
• ខែសីហា ឆ្នាំ 2024៖ បានទិញយកក្រុមហ៊ុន State One Securities នៅប្រទេសអូស្ត្រាលី។
• ខែមិថុនា ឆ្នាំ 2025៖ បានទិញយកក្រុមហ៊ុន Sony Life Singapore ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងទ្រព្យសម្បត្តិក្នុងតំបន់។
• ខែមីនា ឆ្នាំ 2026៖ បានបញ្ចប់ជាផ្លូវការនូវការធ្វើឯកជនភាវូបនីយកម្មលើក្រុមហ៊ុន Walker Crips PLC ក្នុងចក្រភពអង់គ្លេស។

ការទទួលស្គាល់លើភាពច្នៃប្រឌិត និងឧត្តមភាព
បទពិសោធន៍ និងសមត្ថភាពអន្តរជាតិរបស់សម្ព័ន្ធក្រុមហ៊ុន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលនាំឱ្យគ្រឹះស្ថានក្រោមសម្ព័ន្ធ PhillipCapital Group នៅកម្ពុជា ទទួលបាននូវពានរង្វាន់ និងការទទួលស្គាល់យ៉ាងលេចធ្លោរលើវិស័យធនាគារ បរធនបាលកិច្ច និងការធានារ៉ាប់រងក្នុងពេលថ្មីៗនេះ៖
• សាខាច្នៃប្រឌិតប្រចាំឆ្នាំ (Branch Innovation of the Year) ពីកម្មវិធីពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុអាស៊ីឆ្នាំ 2026 (Asian Banking and Finance Awards 2026) — ត្រូវបានប្រគល់ជូនសាខាគោលនៅនរោត្តមរបស់ធនាគារ ហ្វីលីព ចំពោះបទពិសោធន៍ប្លែកពីគេផ្ដោតលើសិល្បៈដែលសម្រិតសម្រាំងសម្រាប់អតិថិជនលំដាប់ខ្ពស់។
• គំនិតផ្ដួចផ្ដើមទូទាត់ឆ្លងដែនប្រចាំឆ្នាំ (Cross-Border Payment Initiative of the Year) ពីកម្មវិធី Asian Banking and Finance Awards 2026 និងពានរង្វាន់យុទ្ធនាការផ្ទេរប្រាក់ចេញក្រៅប្រទេសល្អបំផុតប្រចាំឆ្នាំ (Best Outbound Remittance Campaign of the Year) ពី Visa 2025 — ត្រូវបានប្រគល់ជូនធនាគារ ហ្វីលីព សម្រាប់ការរួមបញ្ចូលប្រព័ន្ធ Visa Direct ដែលជួយឱ្យការផ្ទេរប្រាក់អន្តរជាតិមានភាពរលូនចាប់ពីតម្លៃត្រឹមតែ 0.99 ដុល្លារប៉ុណ្ណោះ។
• ពានរង្វាន់គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ឌីជីថលល្អបំផុតក្នុងវិស័យធនាគារ (Best Digital Transformation Initiative in Banking) ពីពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិឆ្នាំ 2025 (International Finance Awards 2025) — ត្រូវបានប្រគល់ជូនធនាគារ ហ្វីលីព ចំពោះវេទិកាធនាគារឌីជីថល Phillip Business របស់ខ្លួន។
• ពានរង្វាន់ក្រុមហ៊ុនទុកចិត្តល្អបំផុតសម្រាប់សេវា Escrow (Best Trust Company Award for Escrow Services) ពីវេទិកា Trust Forum 2026 — ត្រូវបានប្រគល់ជូនធនាគារ ហ្វីលីព ចំពោះឧត្តមភាពលើសេវា Escrow ។
• ពានរង្វាន់ឆ្នើមចំនួន 3 សម្រាប់សេវាទុកចិត្តលើអចលនទ្រព្យ (Real Estate Trust) សេវាទុកចិត្តផ្ទាល់ខ្លួន (Personal Trust – Family Estate Planning) និងសេវាទុកចិត្តលើភាគហ៊ុន (Shareholding Trust) ពីវេទិកា Trust Forum 2026 — ត្រូវបានប្រគល់ជូនក្រុមហ៊ុន ហ្វីលីព ត្រាស់ស្ទី (Phillip Trustee) ដែលជាចំនួនពានរង្វាន់ខ្ពស់បំផុតក្នុងឆ្នាំតែមួយមិនធ្លាប់មាន។
• ក្រុមហ៊ុនវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងទូទៅប្រចាំឆ្នាំ (Finalist, General Insurance Company of the Year) ពីកម្មវិធីពានរង្វាន់ឧស្សាហកម្មធានារ៉ាប់រងអាស៊ីលើកទី 30 (30th Asia Insurance Industry Awards 2026) — គឺក្រុមហ៊ុន Phillip General Insurance ដោយលទ្ធផលអ្នកឈ្នះនឹងត្រូវប្រកាសនៅខែវិច្ឆិកាខាងមុខនេះ។
សមិទ្ធផលរួមទាំងនេះបញ្ជាក់យ៉ាងច្បាស់អំពីការរីកចម្រើនពេញលេញនៃភាពច្នៃប្រឌិត និងការប្ដេជ្ញាចិត្តរបស់ PhillipCapital នៅកម្ពុជា។

ការតភ្ជាប់ជាមួយកម្ពុជា៖ ស្ថិរភាពកម្រិតអន្តរជាតិ ជាមួយការយកចិត្តទុកដាក់ចំពោះអតិថិជន
ចាប់ផ្តើមចេញពីការវិនិយោគដ៏មានសក្តានុពលមួយ ធនាគារ ហ្វីលីព បានរីកចម្រើនយ៉ាងខ្លាំងក្លារហូតក្លាយជាធនាគារពាណិជ្ជជួរមុខ ដែលបច្ចុប្បន្នមានបណ្តាញសាខាច្រើនជាង 70 ទូទាំងប្រទេស ដើម្បីបម្រើសេវាកម្មជូនអតិថិជនក្នុងស្រុកយ៉ាងជិតស្និទ្ធ។
ទោះបីជាធនាគារមានសិទ្ធិសម្រេចចិត្តពេញលេញ និងយល់ច្បាស់ពីតម្រូវការអតិថិជនកម្ពុជាយ៉ាងក៏ដោយ ក៏ប៉ុន្តែភាពជោគជ័យនេះ ត្រូវបានគាំទ្រយ៉ាងរឹងមាំដោយខ្នងបង្អែកពីសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលមានបទពិសោធន៍ជាង 50 ឆ្នាំពីក្រោយខ្នងផងដែរ។
ជាលទ្ធផល រាល់ពេលដែលអតិថិជនអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ វាមិនគ្រាន់តែជាការប្រើប្រាស់សេវាកម្មធម្មតានោះឡើយ ប៉ុន្តែអតិថិចនកំពុងតភ្ជាប់ដោយផ្ទាល់ទៅនឹងបណ្តាញសកលដ៏សម្បូរបែបដែលគ្របដណ្តប់លើ 15 ប្រទេស។
តាមរយៈការតភ្ជាប់ដ៏មានសក្តានុពលនេះហើយ ទើបធ្វើឱ្យទាំងអតិថិជនបញ្ញើទូទៅ និងអតិថិជនសាជីវកម្ម កាន់តែមានទំនុកចិត្តយ៉ាងមុតមាំលើស្ថិរភាពហិរញ្ញវត្ថុកម្រិតអន្តរជាតិ ព្រមទាំងមានក្រុមការងារជំនាញប្រចាំនៅកម្ពុជា ចាំជួយមើលថែ និងឆ្លើយតបចំរាល់តម្រូវការរបស់ពួកគាត់យ៉ាងពិតប្រាកដ។
យុទ្ធនាការ Shiok Sabay របស់ធនាគារ ហ្វីលីព
ស្របពេលជាមួយគ្នានឹងទិវាបុណ្យជាតិសិង្ហបុរី ស្មារតីនៃការរីកចម្រើនរួមគ្នានេះ ក៏ត្រូវបានយកមកអនុវត្តយ៉ាងរស់រវើកតាមរយៈ យុទ្ធនាការ Shiok Sabay 2026 ផងដែរ។ យុទ្ធនាការនេះ គឺជាការប្រមូលផ្តុំម៉ាកយីហោល្បីៗដែលមានទំនាក់ទំនងនឹងសិង្ហបុរី និងអាជីវកម្មក្នុងស្រុករបស់កម្ពុជា ដើម្បីរួមគ្នាអបអរសាទរសហគមន៍ ភាពជាដៃគូ និងតម្លៃនៃការរីកចម្រើនរួមគ្នា។
ដើម្បីស្វែងយល់បន្ថែមពីព័ត៌មានលម្អិតនៃយុទ្ធនាការ ការសហការគ្នាយ៉ាងពិសេសជាមួយដៃគូពាណិជ្ជករ និងរបៀបដែលធនាគារ ហ្វីលីព កំពុងជំរុញកិច្ចសហការក្នុងប្រព័ន្ធអាជីវកម្មនៅកម្ពុជា សូមអញ្ជើញចូលទៅកាន់គេហទំព័រយុទ្ធនាការ (Microsite) Shiok Sabay 2026 ដែលទើបនឹងដាក់ឱ្យដំណើរការថ្មីៗនេះ។
អំពី ធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ភីអិលស៊ី មានមោទនភាពក្នុងការបម្រើសេវាកម្មជូនអតិថិជនតាមរយៈបណ្តាញសាខាជាង 70 ទូទាំងប្រទេស។ ក្នុងនាមជាសមាជិកនៃ PhillipCapital Group ដែលជាក្រុមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅសិង្ហបុរី បង្កើតឡើងក្នុងឆ្នាំ 1975 និងមានប្រតិបត្តិការលើសពី 15 ប្រទេស ធនាគារ ហ្វីលីព បានរួមបញ្ចូលគ្នានូវបទពិសោធន៍ក្នុងស្រុក និងកម្លាំងទ្រទ្រង់ពីអន្តរជាតិ ដើម្បីផ្តល់ជូននូវសេវាធនាគារ និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ជូនដល់អតិថិជនបុគ្គល ម្ចាស់អាជីវកម្ម និងស្ថាប័ននានា។