ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្នុងរយៈពេល ៣ថ្ងៃ មានសាកសពចំនួន ៤ ត្រូវបានរកឃើញនៅលើកោះជេជូ ដែលជាតំបន់ទេសចរណ៍ដ៏ល្បី​នៅកូរ៉េខាងត្បូង

    BY heangsamnuon168@gmail.com August 26, 2026
    ក្នុងរយៈពេល ៣ថ្ងៃ មានសាកសពចំនួន ៤ ត្រូវបានរកឃើញនៅលើកោះជេជូ ដែលជាតំបន់ទេសចរណ៍ដ៏ល្បី​នៅកូរ៉េខាងត្បូង

    កូរ៉េខាងត្បូង៖ នៅក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ មានសាកសពមនុស្សចំនួន ៤នាក់ត្រូវបានរកឃើញនៅលើកោះជេជូ ដែលតំបន់ទេសចរណ៍ដ៏ល្បី​នៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Mother Ship។​ សាកសពទី១ គឺជាបុរសវ័យខ្ទង់ ៧០ឆ្នាំ ដែលត្រូវបានអ្នកនេសាទម្នាក់ប្រទះឃើញនៅក្នុងទឹក ក្បែរតំបន់ Sinheung-ri។

    ចំពោះសាកសពទី២ គឺជាបុរសម្នាក់ដែលបានបាត់ខ្លួនមួយថ្ងៃមុនការរកឃើញសាកសពរបស់គាត់ និងត្រូវបានរកឃើញដោយឆ្មាំសមុទ្រប្រចាំកោះជេជូ។ ចំពោះសាកសពទី៣ វិញគឺជាសាកសពជនរងគ្រោះ ដែលបានបាត់ខ្លួននៅក្នុងជ្រលង Aewol-eup ខណៈសាកសពត្រូវបានរកឃើញដោយប៉ូលិសក្នុងមូលដ្ឋានកើតហេតុ។ ដោយឡែកចំពោះសាកសពទី ៤វិញ គឺជាសាកសពរបស់ស្រ្តីអាយុ ៣៧ឆ្នាំ ដែលបានបាត់ខ្លួនកាលពី ១០៤ថ្ងៃមុន ហើយសាកសពរបស់គាត់ត្រូវបានរកឃើញក្នុងទម្រង់ព្យួរកនៅក្នុងចំការដូង ក្បែរខុនដូដែលគាត់ធ្លាប់បានស្នាក់នៅកន្លងមក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Mother Ship

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay