ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះមន្ទីរពេទ្យមួយកន្លែងនៅប្រទេសប៉ាគីស្ថាន បណ្តាលឱ្យទារក ១៤នាក់បាត់បង់ជីវិត

    BY heangsamnuon168@gmail.com August 26, 2026
    ឆេះមន្ទីរពេទ្យមួយកន្លែងនៅប្រទេសប៉ាគីស្ថាន បណ្តាលឱ្យទារក ១៤នាក់បាត់បង់ជីវិត

    ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានទារកចំនួន ១៤នាក់បានបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែសីហា។ មន្ទីរពេទ្យដែលជាកន្លែងកើតហេតុខាងលើនេះគឺជាផ្នែកមួយនៃវិទ្យាស្ថានវេជ្ជសាស្ត្រប៉ាគីស្ថាន (PIMS) និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Islamabad ។

    បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា អគ្គិភ័យមិនបានលេបត្របាក់អគារមន្ទីរពេទ្យទាំងមូលនោះទេ តែវាបានផ្តើមឆាបឆេះនៅជាន់ទី៣ នៃមន្ទីរពេទ្យ ដែលជាជាន់សម្រាប់ដាក់ទារកទើបនឹងកើតថ្មីៗ ឬទារកដែលមានសុខភាពមិនសូវរឹងមាំដើម្បីងាយស្រួលតាមដានសុខភាពរបស់ពួកគេ។ ប្រភពខាងលើបានបន្តថា ក្នុងពេលមានភ្លើងឆេះនោះម៉ាស៊ីនត្រជាក់នៅជាន់ទី៣ ក៏បានដាច់ និងដោយសារមានផ្សែងយ៉ាងច្រើនផងនោះ ទើបបណ្តាលឱ្យក្រុមទារកទាំង ១៤នាក់ខាងលើនេះត្រូវថប់ដង្ហើមស្លាប់តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay