ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសអូស្រ្តាលីកំពុងតាមប្រមាញ់ចោរមួយក្រុម ដែលបានលួចអយស្ទ័ររាប់សែនគ្រាប់ មានតម្លៃសរុបជាង ២៥ម៉ឺនដុល្លារ

    BY heangsamnuon168@gmail.com August 26, 2026
    ប៉ូលិសអូស្រ្តាលីកំពុងតាមប្រមាញ់ចោរមួយក្រុម ដែលបានលួចអយស្ទ័ររាប់សែនគ្រាប់ មានតម្លៃសរុបជាង ២៥ម៉ឺនដុល្លារ

    អូស្រ្តាលី៖ ប៉ូលិសអូស្រ្តាលីកំពុងតាមប្រមាញ់ចោរមួយក្រុម ដែលបានធ្វើសកម្មភាពលួចអយស្ទ័ររាប់សែនគ្រាប់ ដែលមានតម្លៃសរុប ៣៥០,០០០ដុល្លារអូស្រ្តាលី (២៥១,៤១០ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៦ ខែសីហា។ ករណីនេះគឺជាករណីចោរកម្មក៏កម្រមួយនៅក្នុងប្រទេសអូស្រ្តាលី ដ្បិតជាទូទៅក្រុមចោរតែងដាក់គោលដៅលួចយកវត្ថុតូចៗតែមានតម្លៃខ្ពស់ ដូចជាគ្រឿងអលង្កាជាដើម ដើម្បីងាយស្រួលយកទៅលក់បន្ត។

    បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ករណីលួចអយស្ទ័រខាងលើនេះបានកើតឡើងនៅក្នុងកសិដ្ឋានចិញ្ចឹមអ័យស្ទ័រមួយកន្លែង​ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Taree ក្រុង Sydney នៃរដ្ឋ New South Wales។ ប្រភពខាងលើបានបន្តថា អយស្ទ័រដែលបានបាត់នោះគឺមានចំនួន​ជាង ៣០០ស្បោង និងមានចំនួនសរុបប្រមាណជា ៤០០,០០០គ្រាប់។ សូមបញ្ជាក់ជូនថា សម្រាប់នៅក្នុងប្រទេសអូស្រ្តាលី អយស្ទ័រ​គឺជាអាហារសំខាន់​មួយ​នៃ​ម៉ឺនុយ​អាហារ​ពេលព្រឹក​ និង​អាហារ​ប៊ូហ្វេ​នៅតាមហាងលក់គ្រឿង​សមុទ្រ​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay