អន្តរជាតិ
ទឹកជំនន់យ៉ាងគំហុកនៅនេប៉ាល់ បានបណ្តាលឱ្យមនុស្ស ១៦០នាក់បាត់បង់ជីវិត និងជាច្រើនរយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន
BY heangsamnuon168@gmail.com
August 27, 2026
នេប៉ាល់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦០បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសនេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែសីហា។ ទឹកជំនន់យ៉ាងគំហុកនេះបានកើតឡើងភ្លាមៗក្រោយមានទំនប់វារីអគ្គិសនីដ៏មួយបានបាក់នៅក្នុងប្រទេសចិន ដែលជាតំបន់នៅជាប់ព្រំដែនជាមួយប្រទេសនេប៉ាល់។

បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋនេប៉ាល់ប្រមាណជា ២៦៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនរំពឹងខ្ពស់ថាពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់និងបាត់ខ្លួនហើយ ឥទ្ធិពលរបស់ទឹកជំនន់ក៏បានបំផ្លាញផ្ទះសម្បែង ស្ពាន យានជំនិះ និងសម្លាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋអស់ជាច្រើនក្បាលផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time