ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍

    BY hor nita August 27, 2026
    ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្អៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍។

    នារសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី សាង លី (SANG LEE) ប្រធានប្រចាំតំបន់អង្គការ WWF និងទទួលស្វាគមន៍ លោក ជេណេស អុីម៉ាញូអែល ហ្គីនធីង (Janes Imanuel Ginting) នាយកថ្មីនៃអង្គការ WWF ប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

    នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វផ្សោតកម្ពុជានាពេលកន្លងមក និងលើកទឹកចិត្តឱ្យអង្គការបន្តការងារនេះថែមទៀតទៅអនាគត ព្រមទាំងរក្សាបាននូវតុល្យភាពនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជា «រតនសម្បត្តិជាតិ»។

    អង្គប្រជុំក៏បានពិភាក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ លើការជំរុញអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធនធានធម្មជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ និងកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay