ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូឡូញស្នើសុំឱ្យគណៈកម្មការអឺរ៉ុបពិន័យក្រុមហ៊ុន Meta ជាង ២៩០លានដុល្លារ ជុំវិញករណីអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មបោកប្រាស់នៅតាមបណ្តាញសង្គម

    BY heangsamnuon168@gmail.com August 27, 2026
    ប៉ូឡូញស្នើសុំឱ្យគណៈកម្មការអឺរ៉ុបពិន័យក្រុមហ៊ុន Meta ជាង ២៩០លានដុល្លារ ជុំវិញករណីអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មបោកប្រាស់នៅតាមបណ្តាញសង្គម

    ប៉ូឡូញ៖ ប្រទេសប៉ូឡូញបានស្នើសុំឱ្យគណៈកម្មការអឺរ៉ុបពិន័យក្រុមហ៊ុន Meta ជាប្រាក់ចំនួន ២៥០លានអឺរ៉ូ (២៩១,៣០លានដុល្លារ) ជុំវិញករណីដែលក្រុមហ៊ុនមិនបានដោះស្រាយចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់នៅលើបណ្តាញសង្គមរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែសីហា។ សូមបញ្ជាក់ថា Meta គឺជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម Facebook, បណ្តាញសង្គម Instagram, បណ្តាញសង្គម Threads និងបណ្តាញសង្គម WhatsApp ផងដែរ។

    បើតាមលោក Krzysztof Gawkowski ដែលជារដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលប៉ូឡូញបានបញ្ជាក់ថា មានការផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់ចំនួន ១២២ករណីបានកើតឡើងនៅតាមបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta ក្នុងប្រទេសប៉ូឡូញ ខណៈការផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់ទាំងនោះអាចជះឥទ្ធិពលអវិជ្ជមានដល់ពលរដ្ឋប៉ូឡូញជាច្រើនលាននាក់ផងដែរ។ ជុំវិញករណីនេះ អាជ្ញាធរប៉ូឡូញក៏បានជូនដំណឹងទៅកាន់ក្រុមហ៊ុន Meta ឱ្យជួយទប់ស្កាត់ និងដោះស្រាយផងដែរ ប៉ុន្តែជាលទ្ធផលខាងក្រុមហ៊ុន Meta បានលុបការផ្សព្វផ្សាញពាណិជ្ជកម្មបោកប្រាស់បានត្រឹម ១៦ប៉ុណ្ណោះ ហើយបន្តទុកឱ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការផ្សព្វផ្សាញពាណិជ្ជកម្មបោកប្រាស់ចំនួន ១០៦ទៀតនៅតែអាចមានសកម្មភាពដដែល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay