ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់នៅនេប៉ាល់ កើនដល់ ២៧០នាក់ និងជាង ១,០០០នាក់កំពុងបាត់ខ្លួន

    BY heangsamnuon168@gmail.com August 27, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់នៅនេប៉ាល់ កើនដល់ ២៧០នាក់ និងជាង ១,០០០នាក់កំពុងបាត់ខ្លួន

    នេប៉ាល់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីដ៏មហិមានៅក្នុងប្រទេសនេប៉ាល់និងតំបន់ទីបេបានកើនឡើងដល់ ២៧០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC ដោយគិតត្រឹមរសៀលថ្ងៃទី២៧ ខែសីហា។ តួលេខអ្នកស្លាប់អាចបន្តកើនឡើង ខណៈគិតត្រឹមពេលនេះមានមនុស្សសរុបជាង ១,០០០នាក់កំពុងតែបាត់ខ្លួន។

    ចំពោះករណីអ្នកបាត់ខ្លួន គឺមានមនុស្សប្រហែល ៨០០នាក់បានបាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់ និង ៥៥៨នាក់បានបាត់ខ្លួននៅក្នុងទឹកដីទីបេ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកបាត់ខ្លួនទាំងអស់នោះក៏រួមមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើននាក់ ដែលបានទៅដើរកម្សាន្តនៅក្នុងប្រទេសនេប៉ាល់ផងដែរ។ ព័ត៌មានបឋមបានបង្ហាញថា ភ្ញៀវទេសចរដែលកំពុងបាត់ខ្លួននោះរួមមាន ជនជាតិឥណ្ឌាចំនួន ១៧៨នាក់ ជនជាតិអាមេរិកចំនួន ៦៥នាក់ ជនជាតិអូស្រ្តាលីចំនួន ៣៥នាក់ និងជនជាតិអង់គ្លេសចំនួន ៣៣នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay