ខ្មែរណូត

ស្វែងរក

  • PR

    Ganzberg លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក! នាំកំពូលអ្នកប្រយុទ្ធកម្ពុជា ៣រូប ទៅអង្រួនសង្វៀន Knock Out ដ៏ល្បីរបស់ជប៉ុន

    BY chan liny August 27, 2026
    Ganzberg លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក! នាំកំពូលអ្នកប្រយុទ្ធកម្ពុជា ៣រូប ទៅអង្រួនសង្វៀន Knock Out ដ៏ល្បីរបស់ជប៉ុន

    ភ្នំពេញ៖ Ganzberg បន្តបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីជួយជំរុញវិស័យគុនខ្មែរឱ្យកាន់តែល្បីសុះសាយលើឆាកអន្តរជាតិ! លើកនេះ អ្នកគាំទ្រមិនអាចអង្គុយស្ងៀមបានឡើយ ដោយកត់ថ្ងៃប្រកួតទុកឱ្យហើយ ព្រោះ Ganzberg បាននាំយកកំពូលអ្នកប្រយុទ្ធកម្ពុជា ៣ រូប ទៅប្រកួតលើសង្វៀន Knock Out ដ៏មានប្រជាប្រិយភាព នៅប្រទេសជប៉ុន។

    នេះជាជំនួបដ៏តានតឹង និងរំភើបបំផុត ដោយអ្នកប្រយុទ្ធក្បាច់គុនកម្ពុជាយើង នឹងត្រូវជួបសុទ្ធតែកីឡាករលំដាប់ៗរបស់ម្ចាស់ផ្ទះជប៉ុន លើសង្វៀនប្រកួតលក្ខណៈ Kick Boxing នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ។

    សមាសភាពគូប្រកួតផ្លូវការ៖

    អេ អាំម៉ារីនភូថង (អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង) ត្រូវជួបតតាំងជាមួយអ្នកចម្បាំងជប៉ុន ធីម៉ា ហ៉ីការុ

    ម៉ឺន មេឃា ត្រូវតតាំងជាមួយកីឡាករសាច់ស្វិតជប៉ុន រីគីតូ

    គោរមៈ ចាន់រាជ (អ្នកលេងក្បាច់គុនគោរមះ) ត្រូវប្រកួតជាមួយកីឡាករជប៉ុន លីអូណា ភេតៈ

    កុំភ្លេចរង់ចាំទស្សនា និងផ្តល់ជាកម្លាំងចិត្តជូនដល់កីឡាករគុនខ្មែរយើង ក្នុងព្រឹត្តិការណ៍ប្រកួតដ៏ស្វិតស្វាញនេះ និងត្រលប់មកមាតុប្រទេសវិញប្រកបដោយជ័យជម្នះ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay