ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតនៅព្រំដែននេប៉ាល់-ទីបេ កើនជិតដល់ ៤០០នាក់,​ ជាង ១,៤០០នាក់បន្តបាត់ខ្លួន ខណៈអ្នកជំនាញព្រមានពីការកើតមានទឹកជំនន់បន្ថែមទៀត

    BY heangsamnuon168@gmail.com August 28, 2026
    តួលេខអ្នកបាត់បង់ជីវិតនៅព្រំដែននេប៉ាល់-ទីបេ កើនជិតដល់ ៤០០នាក់,​ ជាង ១,៤០០នាក់បន្តបាត់ខ្លួន ខណៈអ្នកជំនាញព្រមានពីការកើតមានទឹកជំនន់បន្ថែមទៀត

    នេ​ប៉ាល់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីដ៏មហិមានៅក្នុងប្រទេសនេប៉ាល់និងតំបន់ទីបេបានកើនឡើងដល់ ៣៩២នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា។ ដោយឡែកចំនួនអ្នកបាត់ខ្លួនវិញគឺត្រូវបានគេប៉ាន់ស្មានថា មានប្រហែលជាង ១,៤០០នាក់ផងដែរ។

    ប្រភពខាងលើបានបន្តថា ប្រតិប​ត្តិការណ៍តាមស្វែងរកអ្នកបាត់ខ្លួនកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង ដ្បិតនៅតំបន់ជុំវិញតំបន់កើតហេតុត្រូវបានកប់ដោយភក់ល្បាប់យ៉ាងក្រាស ខណៈក្រុមអ្នកជំនាញបានព្រមានថា គ្រោះមហន្តរាយទឹកជំនន់ដូចនេះគ្នាអាចនឹងកើតមានម្តងទៀងផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ សូមបញ្ជាក់ជូនថា នៅក្នុងចំណោមមនុស្សកំពុងបាត់ខ្លួនទាំងអស់នោះក៏មានរួមមានភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ជាង ៥០០នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay