ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ប្រកាសប្តូរឈ្មោះ “បឹងអុនតារីយ៉ូ” ដែលស្ថិតនៅព្រំដែនអាមេរិក-កាណាដា ទៅជា “បឹងអាមេរិក”

    BY heangsamnuon168@gmail.com August 28, 2026
    លោក ដូណាល់ ត្រាំ ប្រកាសប្តូរឈ្មោះ “បឹងអុនតារីយ៉ូ” ដែលស្ថិតនៅព្រំដែនអាមេរិក-កាណាដា ទៅជា “បឹងអាមេរិក”

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយប្រកាសប្តូរឈ្មោះ “បឹងអុនតារីយ៉ូ” (Lake Ontario) ដែលស្ថិតនៅតាមព្រំដែនអាមេរិក-កាណាដា ទៅជា “បឹងអាមេរិក” (Lake America) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែសីហា។ ការសម្រេចនេះត្រូវបានធ្វើឡើងស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាកំពុងកើនកម្តៅយ៉ាងខ្លាំងផងដែរ។

    ភ្លាមៗក្រោយការប្រកាសប្តូរឈ្មោះបឹងជាឯកតោភាគីពីសំណាក់អាមេរិក លោកប្រធានាធិបតីកាណាដា ម៉ាក ខានី បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ និងអះអាងថា បឹងនេះត្រូវតែមានឈ្មោះថា “បឹងអុនតារីយ៉ូ” ជាដាច់ខាត ទាំងក្នុងពេលអតីតកាល ក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ សូមបញ្ជាក់ជូនថា បន្ទាត់ព្រំដែនអាមេរិក-កាណាដា គឺស្ថិតនៅចំណុចកណ្តាលនៃ “បឹងអុនតារីយ៉ូ” ដោយផ្នែក​ខាងត្បូងរបស់បឹងនៅជាប់រដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក និងផ្នែកខាងជើងនៅជាប់ខេត្តអុនតារីយ៉ូ របស់ប្រទេសកាណាដា។ ដូចនេះ “បឹងអុនតារីយ៉ូ” ទាំងមូល គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់អាមេរិកផង និងរបស់កាណាដាផងដែរ ខណៈឈ្មោះថា “បឹងអុនតារីយ៉ូ” គឺជាឈ្មោះដែលត្រូវបានប្រើប្រាស់ជាផ្លូវការជាយូរមកហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay