ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហង់ជួន ណារ៉ុន៖ សិស្សឆ្នើមដែលចង់បន្តការសិក្សានៅបរទេស តែងត្រូវសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាមុន

    BY hor nita August 28, 2026
    ឯកឧត្តម ហង់ជួន ណារ៉ុន៖ សិស្សឆ្នើមដែលចង់បន្តការសិក្សានៅបរទេស តែងត្រូវសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាមុន

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា សិស្សឆ្នើមដែលចង់បន្តការសិក្សានៅបរទេស តែងត្រូវសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាមុន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សិស្សឆ្នើមៗនៅកម្ពុជាមួយចំនួន ដែលមានបំណងទៅបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យកំពូលៗនៅបរទេស តែងត្រូវបានតម្រូវឱ្យសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាមុន។

    ក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Study International Cambodia និងស្ថាប័ន Kings Education UK ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែគាំទ្ររាល់ការរៀបចំកម្មវិធីសិក្សា ដែលផ្តល់ជម្រើសកាន់តែច្រើន និងមានគុណភាព ជូនដល់មាតាបិតា និងអ្នកអាណាព្យាបាល ជាពិសេសសិស្សានុសិស្សផ្ទាល់ ក្នុងការសម្រេចចិត្តលើវិថីសិក្សារបស់ពួកគេ។

    ឯកឧត្តមបានបន្តថា សិស្សឆ្នើមៗនៅកម្ពុជាមួយចំនួន ដែលមានបំណងទៅបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យកំពូលៗនៅបរទេស តែងត្រូវបានតម្រូវឱ្យសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាមុនសិន។ ដូច្នេះ ការស្វែងរក និងរៀបចំឱ្យមានជម្រើសកម្មវិធីសិក្សាមូលដ្ឋានអន្តរជាតិ ដែលមានស្តង់ដារខ្ពស់នៅក្នុងស្រុក គឺជាដំណោះស្រាយដ៏ល្អ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

    ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យរៀបចំអនុវត្តជាគម្រោងសាកល្បង ដោយចាប់ផ្តើមជាជំហានដំបូងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ព្រមទាំងពិនិត្យលទ្ធភាពជ្រើសរើសសាកល្បងក្នុងកម្រិតកំណត់ណាមួយនៅតាមសាលារៀនជំនាន់ថ្មី បន្ទាប់ពីមានការពិភាក្សាលម្អិតបន្ថែម ដើម្បីតាមដាន និងវាយតម្លៃលើលទ្ធផលជាក់ស្តែងជាមុនសិន។

    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធធ្វើការសិក្សា និងវាយតម្លៃលើសំណើសុំទទួលស្គាល់សមមូលនៃកម្មវិធី Kings Foundation Programme ព្រមទាំងបន្តពិភាក្សាលើការរៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន SI CAM និង Kings Education ដើម្បីជួយគាំទ្រដល់ការងារសាកល្បងនេះ ឱ្យទទួលបានលទ្ធផលជាក់ស្តែង និងផ្លែផ្កា សម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay