ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសនេប៉ាល់ ២នាក់ត្រូវបានចាប់ខ្លួន ក្រោយបានលួចយកក្រវិលពីសាកសពស្រ្តីម្នាក់ ដែលបានបាត់បង់ជីវិតដោយសារទឹកជំនន់

    BY heangsamnuon168@gmail.com August 28, 2026
    បុរសនេប៉ាល់ ២នាក់ត្រូវបានចាប់ខ្លួន ក្រោយបានលួចយកក្រវិលពីសាកសពស្រ្តីម្នាក់ ដែលបានបាត់បង់ជីវិតដោយសារទឹកជំនន់

    នេប៉ាល់៖ បុរសជនជាតិនេប៉ាល់ចំនួន ២នាក់ត្រូវបានចាប់ខ្លួនក្រោយគេបានប្រទះឃើញពួកគាត់លួចយកក្រវិលពីសាកសពស្រ្តីម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Mother Ship នៅក្នុងថ្ងៃទី២៨ ខែសីហា។ សកម្មភាពលួចយកក្រវិលពីត្រចៀកសាកសពស្រ្តីរងគ្រោះនោះ ត្រូវបានប៉ូលិសនេប៉ាល់ប្រទះឃើញតាមរយៈវីដេអូមួយ ដែលគេបានថតនិងចែកចាយនៅតាមបណ្តាញសង្គម។

    ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមបុរសជាជនសង្ស័យទាំង ២នាក់នោះ មានម្នាក់ឈ្មោះ Madan Gurung អាយុ ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ​​​​​​​​​​​​​Umesh Chaudhary អាយុ ៣៨ឆ្នាំ។ គួរកត់សម្គាល់ថា ប្រទេសនេប៉ាល់និងតំបន់ទីបេបានរងការវាយប្រហារដោយគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ ហើយគិតត្រឹមពេលនេះតួលេខអ្នកស្លាប់បានកើនឡើងដល់ ៤៨៩នាក់ ខណៈអ្នកបាត់ខ្លួនវិញមានរហូតដល់ជាង ១,០០០នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Mother Ship

    Share This Post:
    MPO4D jitutoto mpo4d Mpoplay