ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្រុមសន្តិសុខ ដែលដកហូតម្ជូរពីក្មេងប្រុសម្នាក់ ជាក្រុមសន្តិសុខរបស់ក្រុមហ៊ុនឯកជននៅតំបន់អភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់របស់សាលាខណ្ឌនោះឡើយ

    BY hor nita August 31, 2026
    រដ្ឋបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្រុមសន្តិសុខ ដែលដកហូតម្ជូរពីក្មេងប្រុសម្នាក់ ជាក្រុមសន្តិសុខរបស់ក្រុមហ៊ុនឯកជននៅតំបន់អភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់របស់សាលាខណ្ឌនោះឡើយ

    (រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងទី ៣១ ខែសីហា ឆ្នាំ ២០២៦ នេះ តាមរយៈការចុះផ្សាយពី មន្ទីរព័ត៌មាន រាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលខណ្ឌច្បារអំពៅបានចេញសេចក្តីបំភ្លឺព័ត៌មាន ថា ក្រុមសន្តិសុខ ដែលដកហូតម្ជូរពីក្មេងប្រុសម្នាក់ ជាក្រុមសន្តិសុខរបស់ក្រុមហ៊ុនឯកជននៅតំបន់អភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់របស់សាលាខណ្ឌនោះឡើយ។

    ក្នុងសេចក្ដីបំភ្លឺព័ត៌មានពី រដ្ឋបាលខណ្ឌច្បារអំពៅ បានបន្ថែមថា នាយប់ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ មានសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗបានចុះផ្សាយពាក់ព័ន្ធ ករណីការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសម្នាក់ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះករណីនេះ ក្រោយពីទទួលបាន ព័ត៌មានខាងលើ រដ្ឋបាលខណ្ឌច្បារអំពៅធ្វើការស្រាវជ្រាវឃើញថា ការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ ក្មេងប្រុសដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា គឺបានធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញនោះទេ។ ការដកហូតរបស់ក្រុមសន្តិសុខឯកជនកោះនរានេះ ធ្វើឡើងដោយពុំបានរាយការណ៍ និងស្នើសុំការសហការ ពីរដ្ឋបាលខណ្ឌនោះឡើយ។

    ចំពោះករណីខាងលើនេះរដ្ឋបាលខណ្ឌ នឹងបន្តធ្វើការស្រាវជ្រាវបន្ថែម ព្រមទាំងចាត់វិធានការដើម្បី កុំឱ្យមានបាតុភាពនេះកើតឡើងបន្តទៀត៕

    ប្រភព៖ មន្ទីរព័ត៌មាន រាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay